បាល់ទាត់៖ ខ្សែបម្រើសញ្ជាតិស៊ែប Nemanja Matic នឹងត្រលប់ទៅរួមអាជីពជាមួយអ្នកចាត់ការ Jose Mourinho ជាលើកទី៣ នៅពេលផ្លាស់ទៅកាន់ទឹកដី Roma ក្រោយកិច្ចសន្យាអស់សុពលភាពជាមួយក្រុមបិសាចក្រហម Manchester United។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះធ្លាប់បានប្រកាសហើយថានឹងចាកចេញពី Manchester United ក្រោយចប់រដូវកាល បើទោះចាប់ផ្តើម ១១នាក់នៅ Premier League បាន ១៦លើកនៅរដូវកាលដែលទើបបញ្ចប់កន្លងទៅនេះ។ សារព័ត៌មាន Sky អ៊ីតាលីបានចុះផ្សាយថា Matic នឹងទទួលយកកិច្ចសន្យា ១ឆ្នាំជាមួយ Roma។ រំលឹកថា Jose Mourinho ធ្លាប់ឈ្នះជើងឯក English Premier League នៅ Chelsea កាលពីឆ្នាំ២០១៥ ជាមួយនឹងវត្តមានរបស់ Nemanja Matic មុនពេលដែល Mourinho ផ្លាស់ទៅដឹកនាំ Manchester United ក៏នាំយក Matic ទៅ Old Trafford ក្នុងតម្លៃ ៤០លានផោន។
មិនត្រឹមតែ Matic ម្នាក់ទេលោក Jose Mourinho ក៏ធ្លាប់បាននាំយកអតីតកីឡាកររបស់ Manchester United ដែររួមមាន Chris Smalling និង Henrikh Mkhitaryan ហើយក៏កំពុងចរចាជាមួយ Aaron Wan-Bissaka និង Diogo Dalot ផងដែរ៕
អត្ថបទ៖នាង សុភាវុធ