កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីក ដើម្បីមានភាពប្រកួតប្រជែង

2022/06/07 08:53:10 pm        814

ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីក តាមរយៈការដាក់ចេញជាវិធានការកែទម្រង់ជារចនាសម្ព័ន្ធ ជាប្រព័ន្ធ និងជាកញ្ចប់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព ប្រទាក់ក្រឡាគ្នា ថ្លៃថោក និង ចំណាយពេលតិច ដើម្បីជម្រុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែភាពប្រកួតប្រជែង ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ​លោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់​របស់ WB មកពីទីស្នាក់ការកណ្តាលទីក្រុង វ៉ាស៊ីងតោន អំពីយុទ្ធសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីក​នៅ​កម្ពុជា ក្នុងបរិបទដែលខ្សែច្រវ៉ាក់​ផ្គត់ផ្គង់​សកលត្រូវរាំងស្ទះដោយសារ​ វិបត្តិនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២២។

ក្នុងជំនួបខាលើនេះ ឯកឧត្តម មានប្រសាសន៍ថា វិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះ​សម្រាប់ជំរុញ ​ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការអភិវឌ្ឍ​ជាទូទៅសម្រាប់កម្ពុជា។ សេដ្ឋកិច្ចកម្ពុជា ពិតជាមិនអាចរីកចម្រើនលូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិន​បើ​កម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ​ដែលប្រកបដោយប្រសិទ្ធភាព សក្កិសិទ្ធិភាព និងរស់រវើក។

ស្របពេលនេះដែរ ​សេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ ​ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងប្រព័ន្ធ ឡូជីស្ទីក ត្រូវបានរាំងស្ទះដោយសារជំងឺកូវីដ-១៩ ហើយមួយផ្នែកទៀតបណ្តាល​មកពី​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធពាណិជ្ជកម្ម។

ឯកឧត្តម បន្តថា ចំណាយឡូជីស្ទីកកម្ពុជានៅខ្ពស់​ គឺជាបញ្ហាជារចនាសម្ព័ន្ធដ៏រ៉ាំរ៉ៃមួយ,បញ្ហានេះ រាជរដ្ឋាភិបាលបាន ​គិតគូរ និងចាប់ផ្តើមដោះស្រាយបញ្ហានេះ តាំងពីមុនពេលនៃវិបត្តិជំងឺកូវីដ-១៩។

បច្ចុប្បន្ន ​រាជរដ្ឋាភិបាលកំពុងបន្តធ្វើការនេះ ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា តាមរយៈការដាក់​ចេញ​ជាវិធានការ​កែទម្រង់​ជារចនាសម្ព័ន្ធជាប្រព័ន្ធ និងជា ​កញ្ចប់ដូចមាន​កំណត់នៅក្នុង​ក្រប​ខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ​ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។

ជុំវិញស្ថានភាពនេះ, កម្ពុជាត្រូវតែចេះចាប់យកឱកាស តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីកាត់​បន្ថយថ្លៃឡូជីស្ទីក និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែរស់រវើក ​និងមានប្រសិទ្ធភាព ដើម្បីត្រងយកការវិនិយោគ​ ដែលនឹងប្តូរទីតាំង ចេញពីប្រទេសចិន សម្រាប់ជំរុញការធ្វើពិពិធម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ​នៅក្នុងរយៈពេលខ្លី និងមធ្យម និងរយៈពេលវែង។

ក្នុងជំនួបនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ឯកគ្នាបន្តធ្វើសិក្សា​ស៊ីជំរៅ​លើចំណុចមួយចំនួនទៀត ​ដើម្បីធ្វើឱ្យឯកសារយុទ្ធសាស្រ្តដ៏សំខាន់នេះ ក្លាយជា​របៀបវារៈនៃ​ការកែទម្រង់ ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ​ដើម្បីជំរុញការទាក់ទាញការវិនិយោគ និងធុរកិច្ចពីខាងក្រៅ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm