ប្រធាន IAEA នឹង​បញ្ជូន​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ទៅ​ត្រួតពិនិត្យ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន

2022/06/07 09:33:36 pm        870

​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​កំពុង​ធ្វើកា​រលើ​ការបញ្ជូន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ទៅ​ត្រួតពិនិត្យ​សុវត្ថិភាព ​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ទីក្រុង Zaporizhzhia របស់​អ៊ុយ​ក្រែ​ន​។​

​ថ្លែង​នៅ​ទីក្រុង​វី​យែ​ន លោក Rafael Grossi បាន​និយាយថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​នបាន​អំពាវនាវ​ដល់​លោក និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិដើម្បី​ស្វែងរក​មធ្យោបាយ​រំដោះ​រោងចក្រ ដែលជា​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​របស់​ប្រទេស និង​ធំជាងគេ​នៅ​អឺរ៉ុប​ និង​ដើម្បី​អនុវត្តសន្តិសុខ និង​ការពារ​ការងារ​នៅ​ទីតាំង​នោះ​។​ ​លោក Grossi បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាភិបាល​ក្នុង​កិច្ចប្រជុំ​ថា លក្ខខណ្ឌ​ការងារ​នៅទីក្រុង Zaporizhzhia គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង ហើយ​និយតករ​អ៊ុយ​ក្រែ​ន​បាន​ជូនដំណឹង​ដល់​យើង​ថា ​ពួកគេបាន​បាត់បង់​ការគ្រប់គ្រង​លើ​សម្ភារៈ​នុយក្លេអ៊ែរ ហើយ​គ្មាន​សកម្មភាព​ការពារ​នោះទេ​។​

​លោក Grossi បាន​និយាយ​ទៅកាន់​គណៈប្រតិភូ​នៅក្នុង​កិច្ចប្រជុំ​ថា យើង​នឹង​ទៅ​ទីក្រុង Zaporizhzhia តាម​ការស្នើសុំ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រធានទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) និយាយថា លោក​កំពុង​បន្ត​ដាក់​សម្ពាធ​លើរដ្ឋាភិបាល​រុស្ស៊ី សម្រាប់​ដំណើរ​ការចូល​ទៅកាន់​រោងចក្រ​នេះ​ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការប្រយុទ្ធគ្នានៅក្បែរនោះ​កាលពីដើម​ខែមីនា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm