បាល់ទាត់៖ ក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich ត្រូវបានគេដឹងថានឹងដាក់សំណើថ្មីក្នុងការនាំយក Sadio Mane មកកាន់ទឹកដីអាល្លឺម៉ង់ បន្ទាប់ពីសំណើចាស់ត្រូវបានបដិសេធដោយ Liverpool នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times។

សារព័ត៌មាន The Times បានចុះផ្សាយថា Bayern Munich បានដាក់សំណើក្នុងរង្វង់ ២៥លានផោន តែតម្លៃនេះត្រូវបាន Liverpool បដិសេធទៅហើយ ខណៈក្លិបអាល្លឺម៉ង់មួយនេះសង្ឃឹមថា នឹងអាចនាំយកខ្សែប្រយុទ្ធសេណេហ្កាល់រូបនេះបានក្នុងតម្លៃក្រោម ៥០លានផោន។ យ៉ាងណាក្តីបន្ទាប់ពី Hat-Trick ជួយសេណេហ្កាល់ឈ្នះបេនីនក្នុងការប្រកួតជំរុះបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Mane បាននិយាយថា Liverpool ជាក្លិបដែលគេគោរពបំផុត និងនិយាយលេងសើចថា គេសុខចិត្តផ្លាស់ទៅកាន់ក្លិបចាស់ Marseille ក៏មិនផ្លាស់ទៅ Bayern Munich ដែរ។ សូមបញ្ជាក់ថា Sadio Mane នៅសល់កិច្ចសន្យាតែ ១ឆ្នាំទៀតប៉ុណ្ណោះជាមួយ Liverpool ខណៈការចរចាកិច្ចសន្យាថ្មីនៅមិនទាន់ចេញជារូបរាងនៅឡើយ៕
អត្ថបទ៖នាង សុភាវុធ