វត្ត​ក្រពើ​ហា ក្រុង​តាខ្មៅ ​អនុវត្ត​តាម​រាជរដ្ឋាភិបាល ​ក្នុង​ការ​ទូងស្គរ​ដាស់តឿន​ដល់​ពលរដ្ឋ​ឲ្យ​គោរព​វិធាន​ក្រសួង​សុខាភិបាល

2021/04/27 09:59:58 am        135


កណ្ដាល ៖ ​ព្រះចៅ​អធិការ​វត្ត​ប្រជុំនទី ​ហៅ​វត្ត​ក្រពើ​ហា ​ព្រះនាម ​ព្រះ​ឃោស​មុនី​វង្ស វ័​ន្ត វណ្ណា​ បាន​មាន​សង្ឃដីកា​ថា​ ព្រះសង្ឃ​ លោក​តាជី ​យាយជី​ទាំងអស់​ដែល​កំពុង​គង់​ និង​ស្នាក់​នៅ​ក្នុង​វត្ត​នេះ បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ ​និង​ខ្ជាប់ខ្ជួន​ជានិច្ច​ចំពោះ​វិធានការ របស់​ក្រសួងសុខាភិបាល ​និង​បាន​ធ្វើ​ទៅតាម​ចរាចរ ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ដោយ​បាន​ទូងស្គរ​ក្នុង​មួយថ្ងៃ​៥​ដង ​ដើម្បី​ដាស់តឿន​ដល់​ពុទ្ធបរិស័ទ ​និង​បងប្អូន​ប្រជា​ពលរដ្ឋ ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ក្នុង​កិច្ចការពារ​នូវ​មេរោគ​កូ​វីដ​-១៩​នេះ ខណៈ​មេរោគ​នេះ​ បាន​កំពុង​រីក​រាលដាល​នៅ​កម្ពុជា​នោះ​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ប៊ី​ធី​វី ​កាលពី​ល្ងាច​ថ្ងៃទី​២៤ ​ខែមីនា​ម្សិលមិញ​នេះ​ ព្រះ​គុណ​ម្ចាស់ វ័​ន្ត វណ្ណា ​បាន​​មាន​សង្ឃដីកាបន្ដថា​ វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា​នេះ​ បានសម្រេច​បិទទ្វារ​ជា​បណ្តោះ​អាសន្ន មិន​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ចូល​វត្ត ​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩ ​ខណៈពេល​កំពុង​ផ្ទុះឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​តាម​បណ្តា​ខេត្ត​នានា​ទៀត​នោះ​។

សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​២៣ ​ខែមីនា កន្លងទៅនេះ ​សម្តេច​តេជោ​ ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​គ្រប់​វត្ត​អារាម​ទាំងអស់​វាយគង ​ជួង ​រគាំង ​ទូងស្គរ ព្រមៗ​គ្នា​ ទាំងអស់​ចំនួន ​៥ ដង​ក្នុង​មួយថ្ងៃ ​ដើម្បី​ជា​សញ្ញា​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​អនុវត្ត​នូវ​វិធានការ​« ៣ការពារ និង ៣កុំ​»​​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ដល់​គ្រប់​វត្ត​អារាម​ទាំងអស់​ ត្រូវធ្វើ​ការ​វាយ​ឱ្យបាន ​០៥ ​ដង​ក្នុង ០១ ថ្ងៃ​ តាម​ពេលវេលា​កំណត់​គឺ ​លើក​ទី​១ ​នៅ​ម៉ោង ៥:០០ ព្រឹក​, លើក​ទី​២ នៅ​ម៉ោង ១១:០០ ព្រឹក​, លើក​ទី​៣ នៅ​ម៉ោង ២:០០ រសៀល​, លើក​ទី​៤ នៅ​ម៉ោង ៥:០០ ល្ងាច និង​លើក​ទី​៥ នៅ​ម៉ោង ៨:០០ យប់​។

នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ប៊ី​ធី​វី​នោះដែរ​ ព្រះ​គុណ​ម្ចាស់ វ័​ន្ត វណ្ណា​ ក៏បាន​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ​គប្បី​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​បំផុត​ចំពោះ​វិធានការ​ក្រសួងសុខាភិបាល​ ជាពិសេស​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ពេលវេលា​ ទាំងអស់​ចំពោះ​វិធានការ​«៣​ការពារ និង​៣​កុំ​» ​ដូច​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល ​សម្តេច​តេ​ជោ ​ហ៊ុន សែន ដែល​សម្តេច​ បាន​ទទូច​ហើយ​ទទូច​ទៀត​ ដល់​បងប្អូន​រួមគ្នា ​សហការគ្នា​ក្នុង​ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩​នេះ ​៕

​អត្ថបទ​ ៖ បាន​ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm