ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមតួលេខរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា រយៈពេល៥ខែក្នុងឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រ ទេសចិនមានចំនួនប្រមាណ១៤.៩៤ម៉ឺនតោន កើនឡើង២៣.៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ស្មើនឹង៥២.៦៨%នៃទំហំនាំចេញសរុប ហើយទឹកប្រាក់នៃការនាំចេញនេះមានចំនួនរហូតដល់៧៩.២៣លានដុល្លារអាម៉េរិក។ ប្រទេសចិន គឺជាទីផ្សារនាំចេញធំបំផុតសម្រាប់អង្ករកម្ពុជា៕ ដោយ៖ គង់ ឌិន
