ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គចំនួន៧ លើប្រធាន បទដូចជា៖ (១) ជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក (២) ការគ្រប់គ្រងការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល (៣) ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការ សន្តិសុខ (៤) ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ (៥) ចក្ខុវិស័យរបស់ប្រទេសចិនទៅ លើសណ្តាប់ធ្នាប់តំបន់ (៦) បញ្ហាប្រឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និង (៧) គំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់៕


