អន្ដរជាតិ៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានថ្កោលទោស ចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើឃ្លាំងស្តុកគ្រាប់ធញ្ញជាតិអ៊ុយក្រែនកាលពីចុងសប្តាហ៍កន្លងមកនេះ នៅទីក្រុងកំពង់ផែ Mykolaiv។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានលើកឡើងថា ការវាយប្រហារនេះបានរួមចំណែកចូលក្នុងវិបត្តិស្បៀងអាហារពិភពលោក។
លោក Josep Borrell បានសរសេរនៅលើបណ្តាញ Twitter ថា កងកម្លាំងរុស្ស៊ីបានបំផ្លាញឃ្លាំងស្តុកគ្រាប់ធញ្ញជាតិធំជាងគេទីពីរនៅទីក្រុង Mykolaiv របស់អ៊ុយក្រែន។

