អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងការប្រឈមជាមួយកូរ៉េខាងជើង ។
យោធាកូរ៉េខាងត្បូង បានប្រើប្រាស់យន្តហោះចម្បាំង ១៦គ្រឿង ដែលរួមទាំងយន្តហោះបំបាំងកាយ F-35A ហើយយោធាសហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ៤គ្រឿង ៕

