អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ ក្រុមមន្រ្តីការទូតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានជំរុញសារជាថ្មីម្តងទៀត ឲ្យកូរ៉េខាងជើង ចៀសវាងពីការបង្ករឿងផ្នែកយោធា ស្របពេលមានការបង្ហាញអាវុធជាបន្តបន្ទាប់របស់ពួកគេ ។
បន្ទាប់ពីមានជំនួបជាមួយសមភាគីកូរ៉េខាងត្បូង លោក ឆូ ហ្វុនដុង(Cho Hyundong) នៅទីក្រុងសេអ៊ូល អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកស្រី វិនឌី ស៊ឺម៉ាន់(Wendy Sherman) បានធ្វើការព្រមានថា នឹងមានការឆ្លើយតបយ៉ាងខ្លាំងក្លា និងឆាប់រហ័ស បើសិនជាទីក្រុងព្យុងយ៉ាង នៅតែបន្តការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

