បាល់ទាត់៖ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ Jose Mourinho កំពុងសប្បាយចិត្តក្នុងការដឹកនាំក្លិបអ៊ីតាលី AS Roma ហើយក៏គ្មានគំរោងចាកចេញដែរ។

មួយរយៈចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយពីលទ្ធភាពនៃការចាកចេញរបស់ Jose Mourinho ទៅកាន់ក្លិបអ្នកមានបារាំង Paris Saint Germain ដែលកំពុងមានគំរោងបញ្ចប់តំណែងអ្នកចាត់ការបច្ចុប្បន្នលោក Mauricio Pochettino។ ក្លិបជើងឯកលីគកំពូលបារាំងរូបនេះនឹងបញ្ចប់តំណែងលោក Pochettino ឆាប់ៗខាងមុខនេះហើយ បើទោះជាដឹកនាំក្រុមឈ្នះជើងឯកលីគ តែមិនគ្រប់គ្រាន់ឡើយដោយគោលដៅរបស់ក្លិបគឺ UEFA Champions League។
ចំណែកឯលោក Jose Mourinho បានក្លាយជាអ្នកចាត់ការទី១ ដែលដឹកនាំក្រុមឈ្នះគ្រប់ពាននៃក្របខណ្ឌក្លឹបអាជីពអឺរ៉ុបទាំងបី បន្ទាប់ពីដឹកនាំ AS Roma យកឈ្នះ Feyenoord លើកពាន UEFA Europa Conference League លើកដំបូង។ រំលឹកថា Jose Mourinho ធ្លាប់ដឹកនាំ Porto ឈ្នះពាន UEFA Cup និង UEFA Champions League ដឹកនាំ Inter Milan ឈ្នះ Champions League និងដឹកនាំ Manchester United ឈ្នះពាន Europa League៕
អត្ថបទ៖នាង សុភាវុធ