លោក Zelenskyy និយាយថា ភាពជាប់គាំង​ជាមួយ​រុស្ស៊ី​មិនមែនជា​ជ​ម្រើស​សម្រាប់​អ៊ុយ​ក្រែ​ន​ទេ

2022/06/08 06:20:24 pm        697

​​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា ការ​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី​មិនមែនជា​ជម្រើស​ស​ម្រា​ប់​អ៊ុយ​ក្រែ​ន​ទេ ខណៈ​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ផ្នែក​យោធា​ពី​លោក​ខាង​លិច ​ដើម្បី​ស្ដារ​បូរណភាព​ទឹកដី​របស់​ប្រទេស​លោក​ឡើងវិញ​។

​ថ្លែង​ទៅកាន់​និពន្ធ​នាយក​របស់​សារព័ត៌មាន Financial Times លោក Roula Khalaf ក្នុង​សន្និសីទ​ក្រុម​ប្រឹក្សា​សកល​របស់​សារព័ត៌មាន Financial Times ​កាលពី​ថ្ងៃ​អង្គារ លោក Zelenskyy បាន​និយាយ​ថា ការ​រុញ​ឲ្យ​កងកម្លាំង​រុស្ស៊ី​ត្រឡប់​ទៅកាន់​ទីតាំង​ដែល​បាន​កាន់កាប់​មុន​ការ​លុកលុយ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ស្មើនឹង​ជ័យជម្នះ​បណ្តោះ​អាសន្ន​ដ៏​ពិតប្រាកដ​សម្រាប់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​អធិបតេយ្យភាព​ពេញ​លេញ​លើទឹក​ដី​របស់​ខ្លួន ​នៅតែ​ជា​គោលដៅ​ចុងក្រោយ​របស់​លោក​។ ​សង្គ្រាម​នេះ​បាន​ឈាន​ដល់​ដំណាក់កាល​សង្គ្រាម​កម្ទេច​នៅ​ក្នុង​ភាគ​ខាងកើត​តំបន់ Donbas ដែល​ជា​ចំណុច​មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​កក្រើក ស្រប​ពេល​រុស្ស៊ី​កំពុង​ប្រើ​កាំភ្លើង​ធំ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន ​ដើម្បី​បំបាក់​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​វាយ​ដណ្ដើមយក​ដែនដី​របស់​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត។ លោក Zelenskyy បាន​និយាយ​ថា ​អ៊ុយ​ក្រែ​ន​អាច​បាត់បង់​ទាហាន​ប្រមាណ ១០០​នាក់​ក្នុង​មួយថ្ងៃ​។

​លោ​កថា ​ជ័យជម្នះ​ត្រូវតែ​សម្រេច​បាន​នៅ​លើ​សមរភូមិ។ ​ប៉ុន្តែ​លោក​ក៏បាន​ទទូច​ផង​ដែរ​ថា លោក​បើក​ឲ្យ​មាន​ការចរចា​សន្តិភាព ទោះជា​ទាហាន​រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ អំឡុង​ការ​វាយ​លុក​រយៈពេល ​១០០​ថ្ងៃ​របស់​ពួកគេ​ក៏ដោយ។ សង្គ្រាម​អ្វី​ក៏ដោយ​គួរតែ​ត្រូវ​បញ្ចប់​នៅ​តុ​ចរចា​។ ​យ៉ាង​ណា​ក៏ដោយ​ ការចរចា​សន្តិភាព​ត្រូវតែ​ជួប​ទល់មុខ​គ្នា​ជាមួយ​លោក​ប្រធានាធិបតី Vladimir Putin ព្រោះ​គ្មាន​នរណា​ដែល​ត្រូវ​ជួប​ចរចា​ក្រៅពី​មេដឹកនាំ​រុស្ស៊ី​នោះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        1
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        23
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm