សន្ទស្សន៍ថ្លៃលំនៅឋាន នឹងចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងវិស័យអចលនទ្រព្យនៅកម្ពុជា

2022/06/08 07:04:13 pm        627

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ​សន្ទស្សន៍​ថ្លៃលំនៅដ្ឋាន ដើម្បីតាមដានការវិវត្តនៃវិស័យអចលនទ្រព្យ និងលំនៅដ្ឋានដែលកំពុងរីកចម្រើនខ្លាំង។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានអះអាងថា សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ នឹងចូលរួមអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ ​និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍​ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី៨ ​មិថុនា ឆ្នាំ២០២២នេះថា ការបង្កើតឲ្យ​មាន​សន្ទស្សន៍ថ្លៃលំនៅដ្ឋានបន្ថែមនេះ​ មិនមានផលរំខានដែរដល់អ្នកប្រកបអាជីវកម្មក្នុងវិស័យនេះ ប៉ុន្តែ​សន្ទស្សន៍ថ្លៃលំនៅដ្ឋាន​ នឹងចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ​និងសំណង់នៅកម្ពុជា ប្រសើរឡើង។

ទាក់ទងនឹងស្ថានភាពនៃការទិញលក់ និងតម្លៃអចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ននេះ លោក បាន​ឱ្យដឹងថា មិនមានការធ្លាក់ថ្លៃនោះទេ ​ទោះបីជាកម្ពុជា​ជួបវិបត្តិប្រឈមការរាតត្បាត​នៃជំងឺកូវីដ១៩ រយៈពេលជាង ២ឆ្នាំនេះក៏ដោយ​ ក៏កម្ពុជានៅតែមានស្ថានភាពរឹងមាំនៅក្នុងទីផ្សារមួយនេះ ។

សូមបញ្ជាក់ថា ​ការដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ​គឺជាជំហាន និងសមិទ្ធផលថ្មីមួយ​ទៀត​នៃការងារចងក្រងស្ថិតិសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​សម្រាប់បម្រើដល់ការវិភាគ និងវាយតម្លៃដំណើរការ​សេដ្ឋកិច្ច ​ពិសេសវិស័យអចលនទ្រព្យ ​និងសំណង់។

សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះដែរ នឹងរួមចំណែកដ៏សំខាន់ក្នុងការតាមដាន វាយតម្លៃ និង​រៀបចំ​គោលនយោបាយអភិវឌ្ឍន៍​ ក៏ដូចជាវិធានការនានា ដើម្បីកាត់បន្ថយ​ហានិភ័យ​ជាអតិបរមា ក្នុង​គោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕ អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        76
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm