អាមេរិក​បង្កើន​ការ​ប្រកាស​អាសន្ន​ជំងឺ​អុត​ស្វា ខណៈ​ករណី​ឆ្លង​ទូទាំង​ពិភពលោក​កើនឡើង​ជាង ​១.០០០​នាក់​

2022/06/08 07:33:12 pm        783

​សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​បា​ន​បង្កើន​ការណែនាំ​ស្ដីពី​ជំងឺ​អុត​ស្វា ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត ស្រប​ពេល​ករណី​ឆ្លង​វីរុស​នេះបាន​ហក់​ឡើង​ដល់​ជាង ​១,០០០នាក់​។

​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​បាន​ដំឡើង​ការ​ប្រកាស​អាសន្ន​ដល់​កម្រិត​ទី​២ កាលពី​ថ្ងៃ​ចន្ទ ដោយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្តន៍​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ដែល​បាន​រាលដាល​ដល់​ ២៩​ប្រទេស​ដែល​មិន​ធ្លាប់​មាន​ជំងឺ​ប្រភេទ​នេះ​ពី​មុខ​មក​កាលពី​មួយ​ខែ​កន្លងទៅ​។​ ការប្រកាសអាសន្ន​កម្រិត​ខ្ពស់​បំផុត​ទី​៣ នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​ដំណើរ​ណា​ដែល​មិន​ចាំ​បាច់​។ ​ខណៈ​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​មួយ​នេះ​បាន​និយាយ​ថា ​បញ្ហា​ប្រឈម​ចំពោះ​សាធារណៈ​ទូទៅ​នៅ​តែ​មាន​កម្រិត​ទាប ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុតបាន​ជំរុញ​មនុស្ស​ជៀសវាង​ ការ​ប្រាស្រ័យ​ទាក់​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ រួមមាន​អ្នក​ទាំងឡាយ​ដែល​មាន​ដំបៅ​លើ​ស្បែក ឬ​ប្រដាប់​ភេទ ព្រមទាំង​ប៉ះពាល់​សត្វ​ឈឺ ឬ​ងាប់​។

​ដំបូង​មជ្ឈមណ្ឌល​នេះ​បាន​ផ្ដល់​អនុសាសន៍​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ​អ្នកដំណើរ​ត្រូវ​ពាក់​ម៉ាស់​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អុត​ស្វា ប៉ុន្តែ​ក្រោយមក​បាន​លុបចោល​វិញ។ ជំងឺ​អុត​ស្វា​គឺជា​ជំងឺ​ដ៏​កម្រ​មួយបណ្ដាលមកពី​ការ​ឆ្លង​វីរុស​អុត​ស្វា​ ដែល​មាន​រោគសញ្ញា​ផ្សេងៗ​រួម​ទាំង​មាន​កន្ទួល​លើ​ស្បែក ក្ដៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ ហើម និង​ឈឺ​ឆ្អឹងខ្នង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        54
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm