លោក Zelenskyy អះអាងថា ទាហានរុស្ស៊ីជាង ៣ម៉ឺន​នាក់ស្លាប់ក្នុងសង្គ្រាមនៅអ៊ុ​​យ​​ក្រែន​

2022/06/08 09:37:32 pm        713

​​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​អះអាងថា រុស្ស៊ី​បាន​បាត់បង់​ទាហាន​ជាង ៣១.០០០​នាក់ចាប់តាំងពី​ការចាប់ផ្តើម​ការវាយលុក​របស់ខ្លួន​កាលពីខែកុម្ភៈ​។ លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់លោក តាម​បណ្តាញផ្សព្វផ្សាយ​សង្គម​ថា រុស្ស៊ី​បាន​បាត់បង់​សម្រាប់​សង្គ្រាម​គ្មាន​ប្រយោជន៍​នេះប្រឆាំង​អ៊ុយ​ក្រែ​ន​ ជាមួយនឹង​ជីវិត​ទាហាន​របស់​ពួកគេ​ជិត ៣០០នាក់​ជា​រៀងរាល់ថ្ងៃ​។​

​លោក​និយាយថា ថ្ងៃមួយ​នឹង​មកដល់​សម្រាប់​រុស្ស៊ី នៅពេលដែល​ចំនួន​នៃ​ការបាត់បង់​នឹង​លើសពី​ដែន​កំណត់​។ ខណៈ​ការប្រយុទ្ធ​នៅតែ​បន្ត​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត លោក Zelenskyy បាន​និយាយថា ស្ថានភាព​មិនបាន​មើលឃើញ​ការផ្លាស់ប្តូរ​សំខាន់​ណាមួយ​នោះទេ​ក្នុង​រយៈពេល ២៤ម៉ោង​មុននេះ ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន​ព្យាយាម​ការពារ​ទីក្រុង Sievierodonetsk និង Lysychansk។ ​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ដោយ​ទទូចថា ​ខណៈ អ៊ុយ​ក្រែ​នត្រូវការ​ឲ្យរុស្ស៊ី​បរាជ័យ​នៅលើ​សមរភូមិ ប៉ុន្តែ​លោក​នៅតែ​បើកចំហ​សម្រាប់​ការចរចា សន្តិភាព​ជាមួយ​ប្រ​ធានាធិបតី​រុស្ស៊ីលោក Vladimir Putin​។ លោក Zelenskyy ក៏បាន​និយាយថា​ កង្វះ​យុទ្ធោបករណ៍ បាន​រារាំង​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​នមិន​អាចឈាន​ទៅមុខ​ ប្រឆាំង​កងទ័ព​រុស្ស៊ីដែលមាន​ចំនួន​ច្រើនលើសលប់​។

ថ្លែង​នៅក្នុង​សារ​ជា​វីដេអូលោក Zelenskyy និយាយថា​ ដើម្បី​រុលចូល​ទៅមុខ​បានកងទ័ព​អ៊ុយ​ក្រែ​ន​នឹង​ត្រូវការ​យុទ្ធោប​ក​រណ៍​យ៉ាងហោចណាស់​ ១០​ដង​បន្ថែមទៀត​។ យើង​មាន​គោលបំណង​កាន់តែច្រើន ប៉ុន្តែ​យើង​មាន​យុទ្ធោបករណ៍​តិច ដូច្នេះ​យើង​មិនអាច​រុល​ឆ្ពោះទៅមុខ​ខ្លាំង​បាន​នោះទេ​។ ការ​ថ្លែង​របស់លោកធ្វើឡើង ​នៅពេលដែល​រុស្ស៊ី​បាន​អះអាង កាលពី​ថ្ងៃអង្គា​រថា ​បាន​គ្រប់គ្រង ៩៧% នៃ​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំងពីរ​ដែល​បង្កើត​តំបន់ Donbas របស់អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ​វិមាន​ក្រឹម​ឡាំង​កាន់តែ​ខិត​ទៅជិត​គោលដៅ​របស់ខ្លួន ​ក្នុងការ​ដណ្តើមយក​តំបន់ឧស្សាហកម្ម​ភាគ​ខាងកើត​ទាំងស្រុង​មាន​អណ្តូងរ៉ែ​ធ្យូងថ្ម និង​រោងចក្រ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm