ក្លិប​អង់គ្លេស ៤ តាម​ទិញ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Darwin Nunez ពី Benfica

2022/06/08 09:42:50 pm        311

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្កា​យ Darwin Nunez ត្រូវបាន​ដឹង​ថា ​ក្លិប​បាល់ទាត់​នៅ​ក្របខណ្ឌ English Premier League យ៉ាងហោចណាស់​បួន​កំពុង​តាម​ប្រមាញ់​។​

​​កីឡាករ​វ័យ ២២ឆ្នាំ​រូបនេះ​មាន​រដូវ​កាល​ដ៏​ជោគជ័យ​របស់ខ្លួន​កន្ល​ង​មក ​ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន ៣៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន​សរុប ៤១ប្រកួត​គ្រប់​ក្របខណ្ឌ​ឱ្យ Benfica ដូច្នេះ​ហាក់​មិន​ចំលែក​ឡើយ​ដែល​កីឡាករ​មកពី​តំបន់​អាមេរិក​ឡាទីន​រូបនេះ ទទួល​ការចាប់អារម្មណ៍​ពី​ក្លិប​ធំៗ​បែបនេះ​។ ក្រុម​របស់លោក Erik ten Hag, Manchester United ធ្លាប់មាន​ទំនាក់ទំនង​ចង់បាន​កីឡាករ​វ័យ ២២​ឆ្នាំ​រូបនេះ តែ​ការចរចា​លើ​តម្លៃ​ផ្ទេរ​មិនត្រូវ​គ្នា​។

ចុងក្រោយ​នេះ​ក្រៅពី Manchester United មាន​ក្លិប​បី​ទៀត​ដូចជា Liverpool, Newcastle និង Tottenham Hotspur សុទ្ធតែ​ចាប់អារម្មណ៍ Darwin Nunez​។ ​​រំលឹកថា Darwin Nunez ចាប់ផ្តើម​អាជីព​ដំបូង​នៅ​ក្លិប​អ៊ុយ​រូ​ហ្កា​យ Penarol នៅ​ឆ្នាំ២០១៧ បង្ហាញខ្លួន​បាន ១៤ប្រកួត​ស៊ុត​បាន ៤គ្រាប់​មុន​ផ្លាស់​មកកាន់​ក្លិប​អេ​ស្ប៉ា​ញ Almeria នៅ​ឆ្នាំ២០១៩ បង្ហាញខ្លួន​បាន ៣០ប្រកួត​រកបាន ១៦គ្រាប់ ទើប​ផ្លាស់​មកកាន់ Benfica នៅ​ឆ្នាំ២០២០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm