អ៊ុយ​ក្រែ​ន​និយាយ​ថា សាកសព​អ្នក​ប្រយុទ្ធ​នៅ​ទីក្រុង Mariupol ២១០​នាក់​ត្រូវ​បាន​ប្រគល់​ត្រឡប់​មកវិញ​

2022/06/08 10:01:49 pm        1.3 K

​អ៊ុយក្រែន៖ សាកសព​ទាហាន​អ៊ុយ​ក្រែ​ន​យ៉ាងតិច ២១០​នាក់​ដែល​ការពារ​ទីក្រុង Mariupol ភាគ​ខាង​ត្បូង​ត្រូវ​បាន​រុស្ស៊ី​ប្រគល់​ឲ្យ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​វិញ​។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​វីដេអូ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​របស់​ប្រទេស​បាន​និយាយថា ទាហាន​ដែល​ស្លាប់​ភាគច្រើនគឺជា​អ្នកការពារ​រោងចក្រ​ដែក​ថែប Azovstal​។

ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​បានប្រកាស​ជា​ផ្លូវការ ​នូវការដោះដូរយោធា​ដែល​បាន​ស្លាប់​លើកដំបូង​ចាប់តាំងពី​សង្គ្រាម​បានចាប់ផ្តើម​។​ អ៊ុយ​ក្រែ​ន​និយាយ​ថា​ ភាគី​ទាំង​ពីរ​បាន​ដោះដូរ​សាកសព​ចំនួន ៣២០​នាក់​សរុប​ដោយ​ភាគី​ម្ខាងៗ​ទទួល​បាន​សាកសព​មក​វិញ​ចំនួន ១៦០​នាក់។ ​ការដោះដូរ​នេះ​បានធ្វើ​ឡើង​នៅ​ជួរមុខ​ក្នុង​ទីក្រុង Zaporizhzhia​។ ការធ្វើ​កោសល្យវិច័យ​លើ​សាកសព​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​មួយ​ចំនួន ​ដែល​បាន​ស្លាប់​នៅ​រោងចក្រ​ដែកថែប Azovstal ត្រូវធ្វើ​នៅ​ទីក្រុង Kyiv​។​ ​ទីតាំង​ចុងក្រោយ​របស់​អ្នក​ប្រយុទ្ធ​នៅ​រោងចក្រ​ដែកថែប ​ដែល​ជា​បន្ទាយ​លាក់ខ្លួន​នៅ​ក្នុង​ទីក្រុង​ដែល​ត្រូវ​បាន​បំផ្លាញ ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​ការ​វាយ​លុក​របស់​ទីក្រុង​មូ​ស្គូ ប៉ុន្តែ​វា​មិន​ច្បាស់​នោះ​ទេ​ថា​ តើ​មាន​សាកសព​ប៉ុន្មាន​នាក់​អាច​នៅសល់​នៅ​ក្នុង​រោងចក្រ​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm