អន្ដរជាតិ៖ ក្រសួងការពារជាតិប្រទេសន័រវែសបានឱ្យដឹងថា ន័រវ៉េសបានផ្តល់កាំភ្លើងធំស្វ័យប្រវត្តសម្រាប់បាញ់ផ្លោងចំនួន ២២គ្រឿង ដល់អ៊ុយក្រែន រួមទាំងគ្រឿងបន្លាស់ គ្រាប់ និងឧបករណ៍ផ្សេងៗទៀតផងដែរ។ រដ្ឋាភិបាលន័រវ៉ែស បានប្រកាសជាសាធារណៈអំពីការផ្តល់ជំនួយនេះ ដោយលើកហេតុផលថា សម្រាប់សន្តិសុខ។

