អន្ដរជាតិ៖ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកស្រី Wendy Sherman បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Senik នៅទីក្រុងសេអ៊ូល។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានឱ្យដឹងថា លោកស្រី Sherman និងលោក Senik បានពិភាក្សាអំពីផលប៉ះពាល់របស់សង្រ្គាម លើសន្តិសុខស្បៀងពិភពលោក និងវិធីដើម្បីនាំយកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទីផ្សារអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលបន្ត ថា លោកស្រី Sherman បានបង្ហាញនូវការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក ចំពោះអធិបតេយ្យភាព និងបូរណ ភាពទឹកដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានវាយលុកចូល ដោយគ្មានហេតុផល។

