អន្ដរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass ដែលបានដកស្រង់ប្រភពពីមន្ត្រីរុស្ស៊ីបានឱ្យដឹងថា ទាហានអ៊ុយក្រែនជាង ១០០០នាក់ ដែលបានចុះចាញ់នៅទីក្រុង Mariupol ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបើកការស៊ើបអង្កេត។
អ៊ុយក្រែន ក៏បានឱ្យដឹងដែរថា ខ្លួនកំពុងតែព្យាយាមធ្វើការងារជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំយកឈ្លើយសឹកទាំងនោះ មកកាន់ប្រទេសអ៊ុយក្រែនវិញ។
ការលើកឡើងរបស់ភាគីអ៊ុយក្រែននេះ ក៏ស្របគ្នានឹងការលើកឡើងរបស់សមាជិ កសភារុស្ស៊ីមួយចំនួនដែរ ដែលបានលើកឡើងថា ឈ្លើយសឹករបស់អ៊ុយក្រែនទាំងនោះ នឹងត្រូវកាត់ទោស។

