អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាននិយាយថា ការជាប់គាំងនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី មិនមែនជាជម្រើសសម្រាប់អ៊ុយក្រែនទេ ខណៈលោកធ្លាប់បានអំពាវនាវឲ្យមានការគាំទ្រផ្នែកយោធាពីលោកខាងលិច ដើម្បីស្ដារបូរណភាពទឹកដីរបស់ប្រទេសលោកឡើងវិញ។
លោក ហ្សេឡេនស្គី និយាយថា ការរុញឲ្យកងកម្លាំងរុស្ស៊ីត្រឡប់ទៅកាន់ទីតាំងដែលបានកាន់កាប់មុនការលុកលុយថ្ងៃទី ២៤ ខែកុម្ភៈ ស្មើនឹង ជ័យជម្នះបណ្តោះអាសន្នដ៏ពិតប្រាកដ សម្រាប់អ៊ុយក្រែន ប៉ុន្តែ អធិបតេយ្យភាពពេញលេញលើទឹកដីនៅតែជាគោលដៅចុងក្រោយរបស់លោក៕

