អន្ដរជាតិ៖ រុស្ស៊ីកំពុងប្រើកាំភ្លើងធំដ៏មានឥទ្ធិពលរបស់ខ្លួន ដើម្បីបំបាក់កងកម្លាំងអ៊ុយក្រែន និងវាយដណ្ដើមយកដែនដីរបស់អ៊ុយក្រែនបន្ថែមទៀតនៅក្នុងភាគខាងកើតតំបន់ Donbas ដែលជាចំណុចមានការវាយប្រយុទ្ធគ្នាដ៏កក្រើក ។ ខណៈពេលនោះដែរ ស្ថានភាពមិនបានមើលឃើញការផ្លាស់ប្តូរសំខាន់ណាមួយនោះទេក្នុងរយៈពេល ២៤ ម៉ោងមុននេះ ដែលកងកម្លាំងអ៊ុយក្រែនព្យាយាមការពារទីក្រុង Sievierodonetsk និង Lysychansk៕

