កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បង្កើន​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​យេមែន​

2021/04/27 02:59:58 am        128

​យេមែន៖ កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត កំពុង​ធ្វើសង្គ្រាម​នៅ​ប្រទេស​យេមែន បាន​បើក​ការវាយប្រហារ​តាម​​អាកាស ​ទៅ​លើ​គោលដៅ​ជាច្រើន​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​មួយ​នេះ ដែល​រួម​ទាំង​គោលដៅ​នៅ​រដ្ឋធានី​សា​ណា និង​កំពង់ផែ​សាលី​ហ្វ នៅ​តាម​តំបន់​ឆ្នេរសមុទ្រ​ក្រហម។​

​ក្រុម​សម្ព័ន្ធមិត្ត​យោធា​ ដែល​បាន​ធ្វើ​សង្គ្រាម​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី គាំទ្រ​ដោយ​អ៊ីរ៉ង់ គ្រប់គ្រង​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស បាន​និយាយ​ថា ពួកគេ​បាន​វាយប្រហារ​ទៅ​លើ​រោងចក្រ​ផលិត​មី​ស៊ី​ល និង​ដ្រូ​ន​នៅ​ក្នុង​ទីក្រុង​សា​ណា​។​ ​ខណៈ​ពេល​នោះ​ដែរ អង្គការសហប្រជាជាតិបាន​និយាយ​ថា ការវាយប្រហារ​តាម​​អ​កាសត្រូវ​ចំ​គោលដៅ ​នៅ​កំពង់​ផែ​ទីក្រុង​សាលី​ហ្វស្ថិត​ក្រោម​ការគ្រប់គ្រង​ របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធីនៅ​ភាគ​ខាងជើង​ទីក្រុង​ហូ​ដេ​ដាស់ ហើយ​នឹង​ត្រូវ​ចំ​ឃ្លាំង​មួយ​កន្លែង និង​បន្ទប់​ក្នុង​រោងចក្រ​ផលិត​ចំណីអាហារ។​ ​ក្រុម​បេស​កកម្ម UN​ ប្រចាំ​នៅ​ទីក្រុងហូ​ដេ​ដាសបាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្រុម​អាជ្ញាធរ​ក្នុងស្រុក និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនបាន​បញ្ជាក់​ថា កម្មករ​ ៦​នាក់​ដែល​រង​របួសត្រូវ​បាន​បញ្ជូន ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក។​

​ដោយឡែកក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅ​ក្នុង​តំបន់​គ្រប់គ្រង ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី បាន​និយាយ​ថា ការវាយប្រហារ​មក​លើ​កំពង់ផែ ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​សង្គ្រាម​សេដ្ឋកិច្ច មក​លើ​ពលរដ្ឋ​យេមែន។​ ​ទូរទស្សន៍ al-Masirah​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​សា​ណា បាន​រាយ​ការណ៍​ផង​ដែរ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​ផ្សេងទៀត បាន​កើតមានឡើង​ទីក្រុង​ម៉ា​រី​ប ​ជា​កន្លែង​ដែល​សង្គ្រាមកើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល ​២-៣​ខែ​ចុង​ក្រោយនេះ ស្រប​ពេល​ដែល​ក្រុម​ឧទ្ទាម​ហ៊ូ​ធីបង្កើន​អនុភាព​របស់​ពួកគេ ក្នុង​ការ​ដណ្ដើម​យក​តំបន់​ផលិត​ឧស្ម័ន​មួយ​នេះ​។​ ​សូម​បញ្ជាក់​ថា កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត បាន​ធ្វើ​អន្តរាគមន៍​សង្គ្រាមស៊ីវិល យេមែន​កាលពី​ឆ្នាំ​២០១៥ ដើម្បី​ស្តា​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ​ទទួលស្គាល់​ដោយ​អន្តរជាតិ លោក អាប់រ៉ាប់​ប៊ូ មែន​សួហា​ឌី ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​ដំណែង​ ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធីកាលពី​ឆ្នាំ២០១៤៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am