ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​ណាហ្គា​វើ​ល​ដ៏​ស្អែក​នេះ​

2022/06/09 05:34:12 pm        781

​ស៊ីហ្គេម៖ អត្ត​ព​លិ​ក​កម្ពុជាដែល​ដណ្ដើមបាន​មេដាយមាស នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមកាលពី​ថ្មីៗ នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏នា​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ ស្អែក​នេះ។​

​សូម​រំ​លឹកថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយកាលពី​ថ្មីៗ កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ៦៣​គ្រឿងរួមមាន​មេដាយមាស ៩ ប្រាក់ ១៣ និង​សំរឹទ្ធ ៤១​គ្រឿង។​ ​ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏តែង​ផ្ដល់នូវ​ប្រាក់រង្វាន់​លើកទឹកចិត្តដល់​កីឡាករ​-​កីឡាការិនីដែល​ដណ្ដើមបាន​មេដាយមាស​ជូន​ជាតិ​រៀងរាល់ឆ្នាំ។​ ​តាមរយៈ​នេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានចាត់ទុក​នេះគឺជា​ការរួមចំណែក​មួ​យ​ដ៏​សំខាន់​ពី​វិស័យ​ឯកជន ដើម្បី​លើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនីរហូត​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ល្អ​ជូន​ជាតិ ពិសេស​អត្ត​ព​លិ​ក​ជ័យលាភី​មេដាយមាស​ផ្ទាល់​តែម្ដង។​

​សូមបញ្ជាក់ថា ក្នុងចំណោម​មេដាយមាស ៩​គ្រឿងដែល​កម្ពុជាទទួលបាន​ពី​ការប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម និង​ត្រៀម​ទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​ណាហ្គា​វើ​ល​ដ៏​ស្អែក​នេះរួមមាន​៖ ១-​កីឡាប្រដាល់​គុន​ខ្មែរឈ្នះ​មេដាយមាស ១ ដោយ​កីឡាករ ប៉ោ ភា​រិ​ទ្ធ ហៅ យ៉េន ឌី​ណា។ ២-​កីឡា​ប៉េតង់ឈ្នះ​មេដាយមាស ២ លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​បុរស​-​នារី ដោយ​កីឡាករ ស៊ីន វង់ និង​កីឡា​រិ​នី វង ចន្ថា និង​វិញ្ញាសា​នារី ៣​នាក់ ទល់ ៣​នាក់ដោយ​កីឡាការិនី អ៊ិន ស្រី​យ៉ា​, ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី និង ដួង ឌី​ណា។ ៣-​កីឡា​ឃី​ក​បុក​ស៊ី​ងឈ្នះ​មេដាយមាស ១ ដោយ​កីឡាករ ទូច រ៉ា​ឆាន។ ៤-​កីឡា​តេ​ក្វាន់​ដូ​ WT ​ឈ្នះ​មេដាយមាស ១ ដោយ​កីឡាករ វ៉ា មិថុនា។ ៥-​កីឡា​ចំបាប់ឈ្នះ​មេដាយមាស ១ ដោយ​កីឡាករ ស៊ូ បាលី និង​ចុងក្រោយគឺ​កីឡា​វ៉ូ​វី​ណា​មដែល​ដណ្ដើមបាន​មេដាយមាស​ច្រើនជាងគេ​ចំនួន ៣​គ្រឿងលើ​វិញ្ញាសា​សម្ដែង​ការពារ​ខ្លួន​ស្រី ១ ប្រុស ៣ មាន​អាវុធ ដោយ​កីឡាករ លី បូរ៉ា​មី​, ជ្រិ​ន ប៊ុនឡុង​, ប្រាក់ សុ​វណ្ណា​នី និង​កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី​, វិញ្ញាសា​ក្រុម ការពារ​ខ្លួន​កា​បិត​ធំ​បុរស ២​នាក់ដោយ​កីឡាករ ជិន ពិសិដ្ឋ និង​កីឡាករ ម៉េ​ត សុភ​ត្ដ្រា និង​វិញ្ញាសា​ប្រយុទ្ធ​បុរស ៦៥​គីឡូក្រាមដោយ​កីឡាករ អេ វីរៈ​ខាំ​ឈី​ត ភូ​ថង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm