ទាហាន​រុស្ស៊ី​វាយ​រុញ​កងទ័ព​អ៊ុយ​ក្រែ​ន​ត្រឡប់​ក្រោយ ខណៈ​ការ​ប្រយុទ្ធ​គ្នា​ក្ដៅ​គគុក​នៅ​ទីក្រុង Severodonetsk

2022/06/09 05:38:37 pm        1.5 K

​អ៊ុយក្រែន៖ យោង​តាម​មន្ត្រី​ប្រចាំ​តំបន់ ទាហាន​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​វាយ​រុញ​ឲ្យ​ត្រឡប់​ក្រោយ​នៅ​ក្នុង​ទីក្រុង Severodonetsk ភាគ​ខាងកើត ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ឥត​ឈប់​ពី​កងកម្លាំង​រុស្ស៊ី ហើយ​ពេលនេះ​គ្រប់គ្រង​បានតែ​តំបន់​ជាយក្រុង​មួយ​ចំនួន​ប៉ុណ្ណោះ​។

​រុស្ស៊ី​បាន​ផ្ដុំ​កងទ័ព និង​អាវុធ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​តូច​ភាគ​ខាងកើត​មួយ​នេះ ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ដើម្បី​ដណ្ដើមយក​ខេត្ត​នៅ​ជុំវិញ​នោះ ជំនួស​សង្គ្រាម​តំណាង​របស់​ក្រុម​ផ្ដាច់​ខ្លួន​។ ទាហាន​អ៊ុយ​ក្រែ​ន​បាន​ប្ដេជ្ញា​ប្រយុទ្ធ​ដណ្ដើមយក​ទីក្រុង​នេះ​ឲ្យ​ទាល់តែ​បាន​ដោយ​និយាយ​ថា​ ការ​ប្រយុទ្ធ​គ្នា​អាច​អូស​បន្លាយ​យូរ​ទៀត​។ ​បន្ទាប់ពី​ការ​អះ​អាង​ថា ​កងកម្លាំង​របស់​ខ្លួន​បាន​រុញ​កងកម្លាំង​រុស្ស៊ី​ត្រឡប់​ក្រោយ និង​ដណ្ដើម​បាន​ទីក្រុង​នេះ​ពាក់កណ្ដាល​មកវិញ​ នៅ​ក្នុង​ការ​វាយបក​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អភិបាល​តំបន់ Luhansk បាន​និយាយ​ថា ​ភាគច្រើន​នៃ​ទីក្រុង​នេះ​ត្រូវ​ធ្លាក់​ចូល​ក្នុង​ដៃ​រុស្ស៊ី​ជាថ្មី​។

​សារព័ត៌មាន RBC-Ukraine បាន​ដកស្រង់​សម្ដី​របស់​អភិបាល​តំបន់​នេះ​លោក Serhiy Haidai ដោយ​និយាយ​ថា នៅ​ពេល​នេះ​កងកម្លាំង​របស់​លោក​បាន​គ្រប់គ្រង ​ត្រឹមតែ​តំបន់​ជាយក្រុង​មួយ​ចំនួន​នៃ​ទីក្រុង​នេះ​ប៉ុណ្ណោះ យ៉ាងណា​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត ​កងកម្លាំង​របស់​លោក​កំពុង​ការពារ​ទីក្រុង Severodonetsk មិនទាន់​អាច​និយាយ​បាន​នៅ​ឡើយ​ទេ​ថា កងកម្លាំង​រុស្ស៊ី​នឹង​គ្រប់គ្រង​ទីក្រុង​នេះ​ទាំង​ស្រុង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm