បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Alexandre Lacazette នឹងត្រលប់ទៅកាន់ក្លិបដើមរបស់ខ្លួនវិញគឺ Olympique Lyon ក្រោយចាកចេញពីក្រុមកាំភ្លើងធំ Arsenal។ អតីតខ្សែប្រយុទ្ធក្រុមជំរើសជាតិបារាំងរូបនេះត្រូវបានគេដឹងថា បានចូលរួមហ្វឹកហាត់ជាមួយ Lyon តាំងពីបញ្ចប់រដូវកាលជាមួយ Arsenal ក្រោយសំរេចចិត្តមិនបន្តកិច្ចសន្យា។
កីឡាករវ័យ ៣១ឆ្នាំរូបនេះបានផ្លាស់មកកាន់ Arsenal កាលពីខែកក្កដា ឆ្នាំ២០១៧ ពីក្លិបបារាំង Olympique Lyon ក្រោយបង្ហាញខ្លួនឱ្យក្លិបបារាំងមួយនេះ ២៧៥ប្រកួតរកបាន ១២៩គ្រាប់។ Lacazette បង្ហាញខ្លួនបាន ២០៦លើក និងស៊ុតបញ្ចូលទីបាន ៧១គ្រាប់ឱ្យ Arsenal ក្នុងរយៈពេល ៥ឆ្នាំនេះជួយក្រុមឈ្នះជើងឯក FA Cup កាលពីឆ្នាំ២០២០។ Lacazette ក៏ស៊ុតបញ្ចូលទីបាន ៦គ្រាប់ផងដែរបួករួមទាំងបញ្ជូន ៨ ក្នុងការបង្ហាញខ្លួន ៣៦លើកឱ្យ Arsenal ក្នុងរដូវកាលដែលទើបបញ្ចប់នេះ៕
អត្ថបទ៖នាង សុភាវុធ