អង្គការ ILO ចូលរួមលើកកម្ពស់ការងារ​សមរម្យ​ប្រកប​ដោយ​ផលិតភាព

2022/06/09 08:53:18 pm        802

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើកថា គោលការណ៍គ្រឹះរបស់ អាយឡូ ផ្តោតលើយន្តការត្រីភាគី និងកិច្ចសន្ទនា សង្គម ដែលនឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខ និងសម្រេច បាននូវបេសកកម្មអង្គការ អន្តរជាតិខាងការងារ ដើម្បីបន្តលើកកម្ពស់ការងារសមរម្យប្រកបដោយផលិតភាព សម្រាប់គ្រប់គ្នា។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី១១០ នៃ​សន្និសីទ​អន្តរជាតិខាងការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្រ្តី មាន​ប្រសាសន៍​ថា អង្គការ អាយឡូ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់​តាមរយៈការ​បន្តអនុវត្តកម្មវិធី​ជាច្រើន​ជាអាទិ៍៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការចូលរួម​លើក​កម្ពស់លក្ខខណ្ឌការងារ និងការអភិវឌ្ឍវិស័យ វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង​នៅកម្ពុជា។

ឯកឧត្តមបានបន្តថា កម្ពុជា បាននិងកំពុង អនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាបានចំនួន ៥ដំណាក់កាល ចាប់តាំងពីឆ្នាំ២០០៥មក។ ក្នុងដំណាក់កាលទី៥ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំ​ឡើងស្របពេលគម្រប់ខួប ៥០ឆ្នាំ ​នៃសមាជិកភាពរបស់កម្ពុជា​ ជាមួយនឹងអង្គការ អាយឡូ។

តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានគាំទ្រនូវអនុសាសន៍ដែលបានលើកឡើង​ក្នុង​របាយការណ៍របស់​ ឯកឧត្តម Guy Ryder អគ្គនាយកអង្គការ អាយឡូ ស្តីពី“វិបត្តិការផ្លាស់ប្តូររចនា​សម្ព័ន្ធការងារ និងអនាគតនៃ ការងារ” និងខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ស្តីពី “ការងារសមរម្យ សេដ្ឋកិច្ច សង្គម និងសាមគ្គីភាព” ក៏ដូចជា “ការអំពាវនាវជាសកល ដើម្បី​ចាត់វិធានការ​សម្រាប់ការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ​ដោយផ្តោតលើកត្តាមនុស្សជា ស្នូល ប្រកបដោយបរិយាប័ន្ន ចីរភាព ​និងភាពធន់” ដែលនឹងរួមចំណែកសម្រេចបាននូវគោលដៅ​រួមនៃ​របៀបវារៈ ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ​ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និង​អាណត្តិជាប្រវត្តិសាស្ត្ររបស់ អង្គការ ក្នុងការសម្រេចបាននូវយុត្តិធម៌សង្គម និង​ការងារ​សង្គមសម្រាប់គ្រប់គ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm