ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ជូន​កម្មករ​និយោជិត​រោងចក្រ​សហគ្រាស ​នឹង​ធានា​ការនាំចេញ​របស់​កម្ពុជា​នៅតែ​បន្ត

2021/04/27 02:59:58 am        227

ភ្នំពេញ ៖ ​ការនាំចេញ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​ការនាំ​ចេញពី​វិស័យ​ឧស្សាហកម្ម រួមចំណែក​យ៉ាង​ធំ​ នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។ តាមរយៈ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​កម្មករ​និយោជិត រោងចក្រ សហគ្រាស​របស់​រាជ​រ​ដ្ឋា​ភិ​បាល ត្រូវ​បាន​គេ​មើលឃើញថា​ នឹង​ធានា​ដល់​ការនាំចេញ​របស់​របស់​កម្ពុជា​នៅតែ​បន្ត​។

ឯកឧត្តម​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍ថា​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​បាន​រួមចំណែក​ប្រមាណ ​៣០ ទៅ ៤០% នៃ​GDP​។ លោក​ បន្តថា​ បើសិនជា​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ​ចូល​ទៅដល់​វិស័យ​កាត់ដេរ​នេះ​ពិតមែន​នោះ រោងចក្រ​កាត់ដេរ​ទាំងអស់​ត្រូវបាន​បិទទ្វារ​ អញ្ចឹង​យើង​មើល​ពី​សង្វាក់​ផលិតកម្ម​របស់​កម្ពុជា មានន័យថា GDP របស់​កម្ពុជា​នឹង​ត្រូវ​អាក់ខាន​ធ្លាក់​មក​នូវត្រឹមតែ​ប្រមាណ ​៤០%​ប៉ុណ្ណោះ​ដែល​នៅ​ដំណើរការ ក្រៅពីនោះ​នឹងត្រូវ​ជាប់គាំង​អស់ ៦០%​។

ឯកឧត្តម​ ជឿថា ការចាក់​វ៉ាក់សាំង​នេះ​ ក៏​អាច​នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា ​ស្តារឡើងវិញ​គ្រប់​វិស័យ កាលណា​យើង​ទប់ស្កាត់​ការឆ្លង​ថ្ងៃ ២០​កុម្ភៈ បាន​ជោគជ័យ​ហើយ ​ការ​ចាក់​វ៉ាក់សាំង​នឹង​បាន​ពង្រីក​កាន់តែ​ច្រើនឡើងៗ ​កម្ពុជា​នឹង​ស្តារ​អាច​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងមក​វិញ​បាន​។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លើកឡើងថា វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ទទួល​បាន​នូវ​វ៉ាក់សាំង​នេះ ព្រោះថា​យើង​មានការ​ព្រួយបារម្ភ​មក​លើ​កម្មករ​និយោជិត​ដែល​គាត់​ធ្វើ​ការងារ​ជា​សហគមន៍ ​ដែលជា​ក្រុម ជា​បក្ស ជា​ពួកគាត់​នឹង​ទៅតាម​ផ្នែក​នីមួយៗ​ ដែល​ពួកគាត់​អាច​នឹង​ប្រឈម​ប្រសិនបើ​មានកម្ម​ករ​ណា​ម្នាក់ ​ឆ្លង​កូ​វីដ​មកពី​ខាងក្រៅ​ចូល​សហគមន៍​។​​

លោក ហ្វា សាលី ​សូម​អំពាវនាវ​ដល់​បង​ប្អូន​កម្មករ និយោជិត​យើង​មេត្តា​ចូលរួម​ធ្វើ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា​នាពេល​ខាងមុខនេះ ​ហើយ​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​វ៉ាក់សាំង​នេះ ពីព្រោះ​វ៉ាក់សាំង​នេះ​ផ្តល់​នូវ​សារៈប្រយោជន៍​ជូន​បងប្អូន​ខ្លាំង​ណាស់​អំពី​ការចម្លង ​ឬ​ការឆ្លង​ចូលដល់​ក្នុង​ខ្លួន​របស់​បងប្អូន ដូច្នេះ​ហើយ​សូម​បងប្អូន​ចាក់​ហើយ បន្ទាប់ពី​ការ​ចាក់​សូម​បងប្អូន​ថែរក្សា​សុខភាព​ និង​ប្រកាន់យក​នូវ​គោលការណ៍​អនាម័យ​ទាំង​អស់គ្នា​ដើម្បី​បញ្ចៀស​ពី​ការ​បួងសួង​ទៅ​អ្នកដទៃ ​ដូច្នេះ​សូម​បងប្អូន​មេត្តា​ចាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា​ហើយ​កុំ​ជឿ​តាម​ការ​ញុះញង់​រប​ស់​ជន​អគតិ​មួយចំនួន​។

សូមបញ្ជាក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានស្នើ​GMAC ជួយ​សម្របសម្រួល​ជាមួយ​ម្ចាស់ ឬ​នាយក​គ្រប់គ្រង រៀបចំ​បញ្ជី​ឈ្មោះ​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​ចំនួន​១​រូប ​ក្នុង​១​រោងចក្រ ដើម្បី​ចូលរួម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​។

ក្រសួង​ការងារ បញ្ជាក់ថា ​ដើម្បី​ការពារ​សុខភាព​ជូន​បងប្អូន​កម្មករ​និយោជិត​ ក៏ដូចជា​ផលប្រយោជន៍​រោងចក្រ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ រាជរដ្ឋាភិបាល​នឹង​រៀបចំ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​រោងចក្រ សហគ្រាស នាពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខ​៕


​អត្ថ​ប​ទ ៖ ​ឈិ​ត បូរ៉ា​វី



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am