បាល់ទាត់៖ ខ្សែប្រយុទ្ធ Liverpool, Takumi Minamino កំពុងទទួលបានការចាប់អារម្មណ៍ពីក្លិបជាច្រើនដែលធ្វើឱ្យ Liverpool ប្រកាសតម្លៃលក់កីឡាករជប៉ុននេះផ្លូវការ ១៧លានផោន។ ក្លិបនៅ Premier League រួមមាន Leeds United, Fulham, Wolves និង Southampton ក៏ដូចជាក្លិបបារាំង AS Monaco សុទ្ធតែបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើអតីតខ្សែប្រយុទ្ធ Red Bull Salzburg រូបនេះ។

Takumi Minamino ត្រូវបាន Liverpool នាំយកពីក្លិបអូទ្រីស Red Bull Salzburg ក្នុងតម្លៃជាង ៧លានផោនប៉ុណ្ណោះកាលពីខែមករា ឆ្នាំ២០១៩។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ Southampton កាលពីខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញខ្លួននៅទីនោះ ១០ប្រកួតមុនត្រលប់មកកាន់ Anfield វិញសំរាប់រដូវកាល ២០២១-២២ ដែលទើបបញ្ចប់នេះ។ ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេពានក្នុងស្រុករដូវកាលមុន Minamino បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាំក្រុមឈ្នះជើងឯក FA Cup និង League Cup។
យ៉ាងណាក្តីនៅ Premier League វិញ Minamino បង្ហាញខ្លួនបានត្រឹម ១១ប្រកួតប៉ុណ្ណោះ ខណៈដែល Liverpool បញ្ចប់រដូវកាលជាជើងឯករងចាញ់ Manchester City មួយពិន្ទុ។ សរុបមក Takumi Minamino បង្ហាញខ្លួនសរុបឱ្យ Liverpool បាន ៥៥លើកស៊ុតបញ្ចូលទីបាន ១៤គ្រាប់៕
អត្ថបទ៖នាង សុភាវុធ