ក្លិប​បាល់ទាត់​នៅ​អាហ្វ្រិក​ខាងត្បូង​ត្រូវ​ពិន័យ​មួយ​ជីវិត​ក្រោយ​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង ៤១​គ្រាប់​

2022/06/09 10:15:09 pm        792

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​ចំនួន ៤ ​នៅ​ក្របខណ្ឌ​លី​គ​ទី៤ ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូងត្រូវ​ជាប់​ពិន័យ​ពេញ​មួយជីវិត​ ក្រោយពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រៀបចំ​លទ្ធផល​ប្រកួត​ ជា​ថ្នូរ​ឱ្យ​ក្លិប​មួយ​ឈ្នះ​ជើងឯក​។ ​​លទ្ធផល​ការប្រកួត​មិនគួរ​ឱ្យ​ជឿ​មួយចំនួន​បានកើត​ឡើង​កាលពី​ចុងខែ​មុន ក្រុមបាល់ទាត់ Matiyasi FC និង Shivulani Dangerous Tiger ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​នៅ​សប្តាហ៍​ចុងក្រោយ​។

​​Shivulani នាំមុខគេ​ក្នុង​តារាង ៣ ពិន្ទុ និង​មាន​គ្រាប់​បាល់​ចំណេញ ១៦ គ្រាប់​មុន​ឈានដល់​សប្តាហ៍​ចុងក្រោយ ពោលគឺ​ពួកគេ​ត្រូវការ​ជ័យជំនះ​ប្រកួត​ចុងក្រោយ​ដើម្បី​ធានា​ជើងឯក​។ ​​Shivulani ពិតជា​រក​ជ័យជំនះ​បាន​មែន​ដោយ​យកឈ្នះ​ក្រុម Kotoko Happy Boys ៣១-១​។ ​​រឿង​មិន​គួរឱ្យ​ជឿ​នោះ​គឺក្រុមបាល់ទាត់ Matiyasi បាន​យកឈ្នះ Nsami Mighty Birds ដល់​ទៅ ៥៩-១​។ ​​ក្រោយ​ការស៊ើបអង្កេត​ឃើញថា Matiyasi និង Nsami ចង់​រារាំង​មិនឱ្យ Shivulani ឈ្នះ​ជើងឯក​។ បន្ទាប់ពី​បាន​លឺថា Matiyasi កំពុង​នាំមុខ ២២-០ នៅ​តង់​ទីមួយ Shivulani បាន​ឃុបឃិត​គ្នា​ដក​កីឡាករ Kotoko Happy Boys ចេញពី​ទីលាន​។ កីឡាករ​ដែល​បានចេញ​នោះនិយាយថា ​ពួកគេ​នឿយហត់ ធ្វើ​ឱ្យនៅ​ក្រុម​របស់ខ្លួន​នៅសល់​កីឡាករ​តែ ​៧​នាក់​ប៉ុណ្ណោះ​។​ ​នៅក្នុង​ការប្រកួត​រប​ស់ Matiyasi វិញ​អាជ្ញាកណ្តាល​បានផ្តល់​កាត​ក្រហម​ដល់​កីឡាករ​មួយចំនួន ដូច្នេះហើយ Nsami នៅសល់​កីឡាករ​តែ​ប្រាំពីរ​នាក់​។​

​ក្រោយមក Nsami Mighty Birds ទោះបី​ជាមាន​កីឡាករ​តែ ៧នាក់​ក៏ដោយ បែ​ជា​បាន​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង ៤១គ្រាប់ក្នុងអំឡុងពេល​នៃ​ការបរាជ័យ ៥៩-១ របស់​ពួកគេ​។​ ​កាលពី​ខែមីនា​ក្រុម​ទាំងអស់នេះ​បាន​ប្រកួត​ជើង​ទី១ ដោយ​លទ្ធផល​ខុសគ្នា​មេឃ និង​ដី ពោលគឺ Matiyasi បាន​យកឈ្នះ Nsami Mighty Birds ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​ដំបូង ខណៈដែល Shivulani Dangerous Tigers បាន​ស្មើ ២-២ ជាមួយ Kotoko Happy Boys។​ ​​ក្លិប​បាល់ទាត់ Gawula Classic ដែលជា​ក្រុម​លេខ ៤ ត្រូវបាន​ប្រកាសថា​ជា​ជើងឯក ​បន្ទាប់ពី​ក្រុម​កំពូល​ទាំងបី​ត្រូវ​ពិន័យ​។ ​មន្ត្រី​ក្លិប​ដែល​ពាក់ព័ន្ធ​បានទទួល​ការពិន័យ​ចន្លោះ​ពី ៥ ទៅ ៨ រដូវ​កាល ខណៈ​មន្ត្រី​អាជ្ញាកណ្តាល​ដឹកនាំ​ការប្រកួត​ត្រូវបាន​ពិន័យ​ដល់​ទៅ ១០ រដូវ​កាល​។​ ​កីឡាករ​ដែល​ចូលរួម​ប្រកួត​នឹង​ដឹង​ពី​ទំហំ​ទណ្ឌកម្ម​របស់​ពួកគេនៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ជាមួយនឹង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ត្រូវបាន​គេ​រំពឹងទុក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm