គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ សម្រេចបានសមិទ្ធផលជាច្រើន

2022/06/09 11:32:32 pm        522

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលប្រមាណ ៥ឆ្នាំមកនេះ។

នេះជាការបញ្ជាក់របស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសចូលរួមបើកសិក្ខាសាលា ស្ដីពីឧត្តមានុវត្តន៍ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ ដែលអនុវត្តបានរយៈពេលជិត ៥ឆ្នាំ និងឈានទៅការបិទបញ្ចប់គម្រោងក្នុងពេលឆាប់ៗខាងមុខ គឺសម្រេចបានសមិទ្ធផលវិជ្ជមានជាច្រើន។

ផលវិជ្ជមានទី ១គឺ ការបង្កើនឱកាសសិក្សានៅមធ្យមសិក្សាទុតិយភូមិ ពិសេសសម្រាប់សិស្សនៅតំបន់ជួបការលំបាក ក្នុងខេត្តគោលដៅទាំង៧។

អត្រារួមនៃការសិក្សាបានកើនដល់ ៣៧.៣ភាគរយ, អត្រាត្រួតថ្នាក់បានថយមកនៅត្រឹម ១.៨ភាគរយ។ ផលវិជ្ជមានទី ២ គឺ សិស្សថ្នាក់ទី១២ ទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២២ មានចំនួន២៥៦ នាក់ ទោះក្នុងបដិបទកូវីដ១៩ ដែលសាលាត្រូវអនុវត្តការបង្រៀនពីចម្ងាយ, ការបង្រៀនអនឡាញ,ការបង្រៀននិងរៀនជាបណ្ដុំ។

ផលជះវិជ្ជមានទី ៣ គឺ គណៈគ្រប់គ្រង នាយក នាយករង នៅសាលាមធ្យមសិក្សាធនធាន បានទទួលការបណ្តុះបណ្តាលអំពីការគ្រប់គ្រងតាមសាលារៀន, ការអនុវត្តនិងបំពេញស្តង់ដាសាលាមធ្យមសិក្សាធនធាន និងការគ្រប់គ្រងអគារធនធាននិងបណ្ណាល័យជាដើម។

ចំពោះចំណុចវិជ្ជមានទី៤ ដែលទទួលបានពី គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ គឺ សាលាមធ្យមសិក្សាធនធានទាំង ៥០ និងសាលាបណ្ដាញ បានចូលរួមអនុវត្តសៀវភៅប្រតិបត្តិស្ដីពី មូលនិធិកែលម្អសាលារៀន (SIF) ក្នុងគោលដៅគ្រប់គ្រងនិងប្រើប្រាស់រាល់ធនធាន ដែលបានផ្តល់ទៅសាលារៀនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងលទ្ធផល។

គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ រៀបចំឡើង ក្នុងគោលដៅរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ គណិតវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន, ការកែលម្អលទ្ធផលសិក្សារបស់សិស្សនោមធ្យមសិក្សាទុតិយភូមិ ជាពិសេសជ្រើសរើសមុខវិជ្ជាវិទ្យាសាស្រ្ត កែលម្អរកម្មវិធីសិក្សានៅមធ្យមសិក្សាទុតិយភូមិឱ្យមានកម្រិតស្តង់ដារតំបន់ និងពង្រឹងដំណើរការសាលាធនធានទាំង ៥០។ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        3
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm