អន្ដរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា ផលលំបាកសម្រាប់ពិភពលោកកើតចេញពីការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរខ្លាំង ដោយមនុស្សប្រមាណ ១.៦ ពាន់លាននាក់ទំនងជារងផលប៉ះពាល់ នៅទូទាំងពិភពលោក។
លោក Guterres និយាយថា ផលប៉ះពាល់នៃសង្រ្គាមលើសន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុ មានលក្ខណៈជាប្រព័ន្ធធ្ងន់ធ្ងរ និងមានសន្ទុះល្បឿនលឿន ទាក់ទងនឹងផលប៉ះពាល់នៃជម្លោះ ដោយលោកបានបង្ហាញរបាយការណ៍ទីពីររបស់ UN ពាក់ព័ន្ធនឹងផលលំបាកនៃជម្លោះនេះ៕

