ការ​នាំចូល​រថយន្ត​ថ្មី​កើនឡើង ​ក្រោយ​រដ្ឋាភិបាល​សម្រួល​អាករ​ពិសេស​នាំចូល​រថយន្ត

2021/04/27 09:59:58 am        34


ភ្នំពេញ ៖ ​ការ​នាំចូល​រថយន្ត​ថ្មី​ការកើនឡើង បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​កែសម្រួល​អាករ​ពិសេស​លើ​រថយន្ត ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​ទិញ​ប្រើប្រាស់​កាន់តែច្រើន ។

យោង​តាម​សហព័ន្ធ​យានយន្ត​កម្ពុជា ​​តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ស្តីពី​ការកែ​សម្រួល​អាករ​ពិសេស​លើ​រថយន្ត ​នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ កាន់តែ​មានលទ្ធភាព ​ក្នុង​ការ​រក​ទិញ​រថយន្ត​សម្រាប់​ការប្រើប្រាស់ ជាពិសេស​រថយន្ត​ថ្មី​។

លោក ង​ន សាំង ប្រធាន​សហព័ន្ធ​យានយន្ត​កម្ពុជា ​បានឱ្យដឹងថា ជុំវិញ​ការ​នាំចូល​រថយន្ត​, សម្រាប់​កម្ពុជា នៅ​ក្នុង​រយៈពេល​ជិត៣ ខែ ដើមឆ្នាំ ​២០២១ នេះ ការ​នាំចូល​រថយន្ត​សរុប​រួមមាន ​៖ រថយន្ត​ជជុះ និង​រថយន្ត​ថ្មី ​បើ​ធៀប​នឹង​ប្រទេសជិតខាង ​គឺ​មាន​អត្រា​នៃ​ការធ្លាក់ចុះ​បន្តិចបន្តួច​ តែ​ក្នុង​នោះ​សម្រាប់​នាំចូល​រថយន្ត​ថ្មី ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ​កើនឡើង​។

ជាក់​ស្តែង​ការ​នាំចូល​រថយន្ត​របស់​ក្រុមហ៊ុន RMA Cambodia ​នៅក្នុង​រយៈពេល​ជិត ៣​ខែ​ នេះ បើ​ធៀប​ទៅ​និង​ឆ្នាំ ២០២០ គឺ​មាន​អត្រា​កើនឡើង​ប្រមាណ​ជាប់ ២០% ។​ លោក​ បន្តថា​ ការកើនឡើង​នៃ​រថយន្ត​ថ្មី​នេះ គឺ​ដោយសារ​ការ​លក់​រថយន្ត​ថ្មី​ក្នុង​ពេល​បច្ចុប្ប​ន្ន​ មានតម្លៃ​ប្រហាក់ប្រហែល នឹង​តម្លៃ​រថយន្ត​ជជុះ ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព ​និង​ភាគច្រើន​ងាក​មក​ទិញ​រថយន្ត​ថ្មី​សម្រាប់​ការប្រើប្រាស់ ។

សហព័ន្ធ​យានយន្ត​កម្ពុជា បញ្ជាក់ថា បច្ចុប្បន្ន​ការ​នាំ​រថយន្ត​ថ្មី មាន​ប្រមាណ​ជា ២០% នៃ​ការ​នាំចូល​រថយន្ត​សរុប​ ហើយ​ចំនួន​នៃ​ការ​នាំចូល​រថយន្ត​ថ្មី​នេះ ​នឹង​មាន​អត្រា​កើន​ឡើងជា​បណ្តើៗ​ ផងដែរ ។ ចំណែក​ចំពោះ​ទីផ្សារ​ នៅពេល​ខាងមុខ ​លោក​សង្ឃឹមថា ​បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​ប្រសើរ​ឡើងវិញ ​ចំនួន​អ្នកប្រើប្រាស់​រថយន្ត​ក្នុងស្រុក​កាន់តែ​មាន​ច្រើន​ ក្នុងនោះ ​តម្រូវការ​ទីផ្សារ​នាំចូល ក៏បាន​ហក់​ឡើងជា​បន្តបន្ទាប់​ផងដែរ ៕

​អត្ថបទ​៖ សុន រ៉ា​ឌី​​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm