រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា នឹងពុំមានវាំងននដែកបិទបាំងសេដ្ឋកិច្ចរបស់រុស្ស៊ីទាំងស្រុងនោះទេ ទោះរងទណ្ឌកម្មពីលោកខាងលិចក៏ដោយ ព្រោះទីក្រុង Moscow នឹងមិនបិទផ្លូវខ្លួនឯងពីពិភពលោកដូចអតីតសហភាពសូវៀតនោះទេ។
ទណ្ឌកម្មដែលដាក់ដោយលោកខាងលិចជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យរុស្ស៊ីដែលជាប្រទេសផលិតធនធានធម្មជាតិដ៏ធំបំផុត ក្នុងចំណោមប្រទេសជាច្រើនរបស់ពិភពលោក ឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធំបំផុត ចាប់តាំងពីប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតឆ្នាំ1991។ ពេលត្រូវបានសួរអំពីលទ្ធភាពកិច្ចព្រមព្រៀងជាមួយដៃគូដូចជា ចិន និងឥណ្ឌា ស្របពេលមានការបិទបាំងសេដ្ឋកិច្ចរបស់រុស្ស៊ី លោក Putin ថ្លែងមុនចាប់ផ្ដើមវេទិកាសេដ្ឋកិច្ចទីក្រុង សេន ភីធឺស្ប៊ក (St Petersburg) នៅសប្ដាហ៍ក្រោយថា សេដ្ឋកិច្ចរបស់រុស្ស៊ីនឹងនៅតែបើក។
យើងមិនមានសេដ្ឋកិច្ចបិទដូចកាលដែលយើងបានធ្វើនៅសម័យសូវៀត នៅពេលដែលយើងកាត់ខ្លួនឯង បង្កើតអ្វីដែលគេហៅថា វាំងននដែកយើងបង្កើតវាដោយដៃរបស់យើងផ្ទាល់។ យើងនឹងមិនធ្វើកំហុសច្រំដែលម្តងទៀតទេ សេដ្ឋកិច្ចរបស់យើងនឹងបើក៕
អត្ថបទ៖ សុខមាន