អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​ជំរុញ​គម្រោង​ផែនការ​គ្រប់​ទម្រង់​ត្រូវ​រួចរាល់​នៅ​ចុង​ឆ្នាំនេះ​

2022/06/10 05:30:45 pm        643

ស៊ីហ្គេម៖ ​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​បាន​ជំរុញ​គណៈកម្មការ​ជំនាញ​ទាំងអស់ ត្រូវ​បញ្ចប់​គម្រោង​ផែនការ​គ្រប់​ទម្រង់​របស់ខ្លួន​ឲ្យ​បាន​រួចរាល់​ត្រឹម​ចុងឆ្នាំ​២០២២ នេះ ដើម្បី​ធានាបាន​នូវ​ភាព​រួច​រាល់សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣ ខាងមុខ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ដោយមាន​ការចូលរួម​ពី​គណៈកម្មការ​ជំនាញ​ទាំង ១៤ បូក​រួមទាំង​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២។​ ​ឯកឧត្តម​អគ្គលេខាធិការ​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ជំរុញ​គ្រប់​សកម្មភាព​របស់​គ​ណៈ​កម្ម​ការជំនាញ​នីមួយៗ ព្រោះ​ឆ្នាំ​២០២២ នេះគឺជា​ឆ្នាំ​ដំណើរការ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ដូច្នេះ​គម្រោង​ផែនការ​គ្រប់​ទម្រង់​ត្រូវ​ឲ្យ​រួចរាល់​ទាំងស្រុង រាល់​ការរៀបចំ ការផ្គត់ផ្គង់ និង​ការងារ​ពាក់ព័ន្ធ​នឹង​សេវា​ផ្សេងៗក៏ត្រូវ​រួចរាល់​ដូចគ្នា ដើម្បី​បង្ហាញ​ពី​ការត្រៀម​លក្ខណៈ​រួចរាល់​របស់​កម្ពុជា ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះ។​ ​ជារួម​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន រួមទាំង​អង្គប្រជុំ​ទាំងមូលទទួលបាន​នូវ​ភាពកក់ក្តៅ ដោយ​សារតែ​គណៈកម្មកា​រ​ជំនាញ​នីមួយៗ​បានបង្ហាញ​នូវ​ផែនការ​ច្បាស់លាស់ ហើយ​ដំណើរការ​វឌ្ឍនភាព​នៃ​គណៈកម្មការ​ជំនាញ​ទាំងនោះ​មាន​លក្ខណៈ​វិជ្ជមាន​ល្អប្រសើរ ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣​។

រីឯ​ក្តីកង្វល់​នានាក៏​ត្រូវបាន​ដោះស្រាយបាន​មួយចំនួនធំ​ជា​បន្តបន្ទាប់ រាប់​ប​ញ្ជូ​ល​ទាំង​ក្តីកង្វល់​នៃ​គម្រោង​ផែនការ​ហូបចុក ស្នាក់នៅ និង​ការសាងសង់​ភូមិ​កីឡា​ជាដើម។​ ​សូមបញ្ជាក់ថា កិច្ចប្រជុំ​គណៈអចិន្ដ្រៃយ៍​ CAMSOC ​ត្រូវបាន​ធ្វើឡើង​រៀងរាល់​សប្ដាហ៍ ក្រោម​ការចង្អុលបង្ហាញ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ប្រធាន​ CAMSOC ​ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​គណៈកម្មការ​ជំនាញ​នីមួយៗ ដើម្បី​ធានាបាន​នូវ​ដំណើរការ​រលូន​ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        289
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        359

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm