Mohamed Salah ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ PFA លើក​ទី២ ក្នុង​អាជីព

2022/06/10 06:14:40 pm        613

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool, Mohamed Salah ត្រូវ​បាន​ជ្រើសរើស​ជា​ម្ចាស់​ជ័យលាភី​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Professional Footballers’ Association (PFA) ជា​លើក​ទី២ ក្នុង​អាជីព​ ស្រប​ពេល​ដែល​កីឡា​ការិនី​ខ្សែប្រយុទ្ធ Chelsea, Sam Kerr ឈ្នះ​ផ្នែក​នារី​។

​​Mohamed Salah ដែលជា​ម្ចាស់​ពាន​ស្បែកជើង​មាស​រួមជាមួយ​ខ្សែប្រយុទ្ធ Spurs, Heung-min Son ក្នុងនាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​ប្រចាំ​រដូវ​កាលនោះ ក៏​ធ្លាប់​ឈ្នះ​ពាន PFA នេះដែរ​កាលពី​រដូវ​កាល ២០១៧-១៨​។ ​កីឡាករ​វ័យ ២៩ឆ្នាំ​អេ​ស៊ី​ប​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៣១​គ្រាប់​គ្រប់​ក្របខណ្ឌ​ឱ្យ Liverpool ជួយ​ក្រុម​ឈ្នះ​ជើងឯក League Cup និង FA Cup​។ ​ចំណែកឯ​កីឡាករ​វ័យ ២២ឆ្នាំ​របស់ Manchester City, Phil Foden បានឈ្នះ​ពាន​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់ PFA ផងដែរ​ពីរ​រដូវ​កាល​ជាប់​គ្នា​។

​​ជាមួយគ្នា​នោះដែរ​កីឡាការិនី Sam Kerr បានឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​របស់ PFA ក្រោយ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ប្រចាំ​រដូវ​កាល​លី​គ​បាល់ទាត់​នារី​អង់គ្លេស​។ ​Sam Kerr បាន​ក្លាយជា​កីឡាការិនី​អូស្ត្រាលី​ទី១ ដែល​ឈ្នះ​ពាន​នេះ​ក្រោយ​ស៊ុត​បាន ២០គ្រាប់​ជួយ​ក្រុម​នារី Chelsea ឈ្នះ​ពាន ២ ក្នុង​មួយ​រដូវ​កាល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm