សប្បុរជនផ្តល់ជំនួយអបអរទិវា ៨ឧសភា ដល់កាកបាទក្រហម

2021/04/27 09:59:58 am        23


ភ្នំពេញ៖ ដើម្បីចូលរួមអបអរទិវា៨ ឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ មានសប្បុរសជនចំនួនពីរផ្សេងគ្នា បានចូលរួមផ្តល់ជំនួយសប្បុរសធម៌ ដល់កាកបាទក្រហមកម្ពុជា ទី១ គឺលោកឧកញ៉ា គិត ចាន់ថា និងលោកជំទាវ ទិត សុខុម និងក្រុមគ្រួសារបានឧបត្ថម្ភជាអង្ករចំនួន ១០តោន និងម៉ាស់ ចំនួន ១០កេះធំ និងទី២ រោងចក្រស្តារីត (ខេមបូឌា)ឯកឧត្ដម បានឧបត្ថម្ភជាកាបូបសិស្សស្ពាយ ចំនួន២០០កាបូប។ ដែលពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅអាគារទីស្នាក់ការ កណ្តាលកាកបាទក្រហមកម្ពុជា ផ្នែកខាងក្រៅ។


នៅក្នុងឱកាសទទួលជំនួយពីសប្បុរសជននោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា មាននាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះម្ចាស់ជំនួយទាំងពីរខាងលើ ដែលបានចូលរួមឧបត្ថម្ភនូវ អង្ករ ម៉ាស់ និងកាបូបស្ពាយសម្រាប់សិស្ស ដល់កាកបាទក្រហមកម្ពុជា។


ដើម្បីជាការអបអរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។


លោកជំទាវអគ្គលេខាធិការ បានឱ្យដឹងទៀតថា អំណោយទាំងអស់ខាងលើនេះ គឺជាសក្ខីភាពមួយ នៃទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន បើទោះបីជាស្ថិតក្នុងគ្រាដ៏លំបាក ដែលយើងទាំងអស់គ្នាបាននិងកំពុងប្រឈមជាមួយនិងជំងឺរាតត្បាតសកលកូវីដ-១៩ក៏ដោយ ក៏សប្បុរសជនគ្រប់មជ្ឈដ្ឋាន គ្រប់ទិសទី នៅតែបន្តឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដែលនេះគឺជាការបង្ហាញពីស្មារតី វប្បធម៌ នៃចែករំលែកដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិ បានបន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ដោយមិនមានការរើសអើងពូជសាសន៍ ជំនឿ សាសនា និងប្រកាន់និន្នាការនយោបាយអ្វីឡើយ។


ជាមួយគ្នានេះ លោកជំទាវក៏មិនភ្លេចទេនូវសារ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នូវពាក្យថា ៣កុំ និង ៣ការពារ និងសូមឱ្យប្រជាពលរដ្ឋចូលរួម អនុវត្តវិធានការចត្តាឡីស័ក ឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួច ដើម្បីទប់ស្កាត់និងការកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕ អត្ថបទ៖ សំ ងីម







អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        52
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm