ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យដំណើរការជាផ្លូវការ នូវឡប្រព្រឹត្តកម្ម​សំណល់​វេជ្ជសាស្ត្រចំនួន ៥ ខេត្ត

2022/06/10 09:35:01 pm        695

កណ្ដាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យដំណើរការជាផ្លូវការ​នូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន​ថ្លែង​អបអរសាទរចំពោះការសម្ពោធ​បើក​ឱ្យដំណើរការ​ជាផ្លូវការនូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្ររបស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល នាឱកាសនេះ ដើម្បីធ្វើការការប្រមូល គ្រប់គ្រង និងប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ដោយ​នៅក្នុង​ដំណាក់កាលទី១ នេះ ក្រុមហ៊ុនបានសាងសង់ ដំឡើង និងបានឈានដល់ការបើក​ដំណើរការ​ទីតាំងឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ រហូតដល់ ០៥ កន្លែង រួមមាន ខេត្តកណ្តាល កំពត ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ហើយទីតាំងទាំង ០៥ នេះ ក៏មានលទ្ធភាពផ្តល់​សេវាកម្ម​គ្រប់ដណ្តាប់​បណ្តាខេត្តជាច្រើននៅជុំវិញផងដែរ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជាក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ វិស័យឯកជន គឺជាប្រភពដ៏ធំធេងមួយនៃការវិនិយោគ ក្នុងការជម្រុញវឌ្ឍនភាពផ្នែកសង្គម និង​សេដ្ឋកិច្ចឱ្យកាន់​តែរីកចម្រើន និងមានភាពច្នៃប្រឌិត ប្រកបដោយចីរភាព ហើយក៏ជាដៃគូសំខាន់មួយ ដែលមិនអាច​ខ្វះបាន​នៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ ​និង​សុខុមាលភាព​របស់ប្រជាពលរដ្ឋ។

មួយវិញទៀតសុខភាព គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែង​បាន​ខិតខំ​បង្កើនធនធាន​ និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ ​និងដៃគូអភិវឌ្ឍអន្តរជាតិ ជាពិសេស​ការ​បើកទូលាយឱ្យមានការចូលរួមពីវិស័យឯកជន​ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន​នៃប្រព័ន្ធសុខាភិបាល ​រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ​ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់​ឧបករណ៍បរិក្ខារ ហើយជាក់ស្តែង ​គឺការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនេះជាដើម ដែល​ម្រើឱ្យដល់ការផ្តល់សេវាសុខាភិបាល​ប្រកប​ដោយគុណភាពនៅទូទាំងប្រទេស។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ដូចជានៅទូទាំងប្រទេស ​ដែលបានផ្តល់នូវភាពជឿជាក់លើគណបក្ស​ប្រជាជន​កម្ពុជា និងសម្តេចតេជោ ជាប្រធានគណបក្ស តាមរយៈការផ្តល់ជូននូវសន្លឹកឆ្នាតគាំទ្រដ៏ច្រើន​សន្ធឹកសន្ធាប់​លើសលប់​ក្នុងការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៥ ដែល​បានប្រព្រឹត្តទៅនាពេលថ្មីៗនេះ ​ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ នេះគឺជាសក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់ថា ​ពលរដ្ឋជាម្ចាស់ស្រុកបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជា​គ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើដោយពុំគិតពីការ​នឿយហត់ ​ព្រមទាំងបូជាលះបង់ដោយប្រទ្បូកក្នុងគ្រោះថ្នាក់ ​និងការលំបាកគ្រប់សព្វបែបយ៉ាង ជាពិសេស​ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ​ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និង​ស្ថិរភាពសេដ្ឋកិច្ច-សង្គម ធានាបាននូវភាពសុខុដុមរមនាជូនសង្គមជាតិ​ និងប្រជាជន។ បន្តទៅមុខទៀត ​គណបក្សប្រជាជនកម្ពុជា ​ក៏បានប្តេជ្ញាចិត្តខិតខំបម្រីប្រជាពលរដ្ឋឱ្យកាន់តែខ្លាំង​ក្លា​ថែមទៀត ដើម្បីរួមគ្នាថែរក្សា​ កសាង អភិវឌ្ឍនកម្ពុជាឱ្យកាន់តែរុងរឿង និងស្ថិតស្ថេរយូអង្វែងតរៀង​ទៅ​សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm