កម្ពុជាទទួលគម្រោងវិនិយោគចំនួន៤ថែមទៀត ក្នុងទំហំទឹកប្រាក់ជិត ១៦លានដុល្លារដើមខែមិថុនា

2022/06/10 09:53:17 pm        740

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២២នេះ បានសម្រេចចេញ​វិញ្ញាបនបត្រ​ចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនថ្មីចំនួន ៤បន្ថែមទៀត ដែលមានទំហំទឹកប្រាក់សរុបចំនួនប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងបង្កើតការងារជូនពលរដ្ឋសរុបជាង ៥ ៧០០នាក់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លើកឡើងថា តាមសំណើសុំវិនិយោគ​ដែល​គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូន​ដល់​ក្រុមហ៊ុន​ទាំង៦នោះ រួមមាន៖ ១. OCEAN FAST (CAMBODIA) FOOTWEAR FACTORY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង​ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួនជិត ២ពាន់ កន្លែង។

២.CASE SI TRAVEL PRODUCTS CO., LTD គម្រោង​បង្កើតរោងចក្រផលិត​កាបូប​គ្រប់ប្រភេទ ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​ទុនវិនិយោគប្រមាណ ​៤,១លានដុល្លារ និងអាច​បង្កើតការងារបានចំនួនជាង ១ពាន់កន្លែង។

៣.SYHJ GARMENT (CAMBODIA) CO., LTD. គម្រោង​បង្កើតរោងចក្រកាត់ដេរ​សំលៀកបំពាក់ ដែល​មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤​ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន​វិនិយោគប្រមាណ ៣,៤លានដុល្លារ ​និងអាចបង្កើតការងារបានចំនួនជិត​ ២ពាន់កន្លែង។

និង៤. SUNRISE OUTDOORS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់​ប្រភេទ ដែល​មានទីតាំងវិនិយោគស្ថិតនៅស្រុកសំរោង ខេត្តតាកែវ ​មានទុនវិនិយោគប្រមាណ ២,៣​លានដុល្លារ ​និងអាចបង្កើតការងារបានចំនួនជាង​ ៨០០កន្លែង។

សូមបញ្ជាក់ថា គិតក្នុងរយៈពេល ៤ខែ ​ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោង​វិនិយោគ​ថ្មីៗ ​និងគម្រោងពង្រីក​ផលិតកម្មសរុបចំនួន ៦០គម្រោង ដែលមាន​ទំហំទឹកប្រាក់​សរុប​ប្រមាណ ២ ៦០០លានដុល្លារអាម៉េរិក ​និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួនជាង​ ៤ម៉ឺនកន្លែង។

ដោយឡែក​ គិតត្រឹមបំណាច់ឆ្នាំ២០២១កន្លងទៅ​ រដ្ឋាភិបាលកម្ពុជា បានអនុម័ត​គម្រោង​វិនិយោគសរុបជាង ១៦០គម្រោង​ ដោយគិតជាទឹកប្រាក់ចំនួនប្រមាណ ៤ពាន់លានដុល្លារអាម៉េរិក៕

អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        380
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        307
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm