វាយកូនបាល់៖ ប្រាក់រង្វាន់ជាកញ្ចប់រួមនៃព្រឹត្តិការណ៍ Grand Slam, Wimbledon ឆ្នាំនេះត្រូវបានតម្លើងខ្ពស់បំផុតជាកំណត់ត្រា ៤០.៣លានផោន នេះបើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំ។

យ៉ាងណាក្តីជើងឯកផ្នែកបុរស និងនារីត្រូវបានកាត់បន្ថយវិញមកត្រឹម ២លានផោនក្នុងដូចគ្នា ពោលគឺបន្ថយពី ២.៣៥លានផោននៅពេល Wimbledon បើកឲ្យអ្នកទស្សនាចូលពេញកាលពីឆ្នាំ២០១៩ មុនកូវីដ-១៩។ តែជារួមកញ្ចប់ប្រាក់រង្វាន់សរុបបានកើនឡើង ៥.៤% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលនៅពេលមានកញ្ចប់ប្រាក់រង្វាន់សរុបត្រឹម ៣៨លានផោន និងមានការកើនឡើង ១១% បើប្រៀបធៀបនឹងឆ្នាំ២០២១ កន្លងទៅ។ នៅឆ្នាំ២០២១ ឆ្នាំមុននេះ Wimbledon ត្រូវបានរៀបចំឡើងវិញ តែបើកឱ្យអ្នកចូលទស្សនាក្នុងចំនួនកំណត់ បន្ទាប់ពីខកខានរៀបចំនៅឆ្នាំ២០២០ ដោយសារកូវីដ-១៩។
ជាមួយគ្នានោះដែរ ការប្រកួត Wimbledon ផ្នែកពិការជិះរទេះមានការកើនឡើងកញ្ចប់ទឹកប្រាក់គួរកត់សំគាល់ដល់ទៅ ៤០% ដែលនឹងមានអ្នកចូលរួមប្រកួតគុណនឹងពីរ។ សំរាប់កីឡាករដែលឆ្លងកាត់វគ្គជម្រុះទាំង ៣ប្រកួតនឹងទទួលបាន ៦២០០០ផោន ហើយប្រសិនឈ្នះនៅជុំទី១ នឹងទទួលបាន ៥ម៉ឺនផោន។ ព្រឹត្តិការណ៍ Grand Slam ទីបីប្រចាំឆ្នាំ Wimbledon នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនានេះបញ្ចប់នៅថ្ងៃទី១០ ខែកក្កដា៕
អត្ថបទ៖នាង សុភាវុធ