អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា សមត្ថភាពកងទ័ពរបស់លោកក្នុងការទប់ទល់ជាមួយកងកម្លាំងរុស្ស៊ីនៅតំបន់ Donbas គឺពឹងផ្អែកលើការផ្គត់ផ្គង់អាវុធរបស់ប្រទេសលោកខាងលិច។

កងទ័ពអ៊ុយក្រែនកំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ឈប់ការវាយលុករបស់អ្នកឈ្លានពានតាមដែលអាចធ្វើទៅបាន។ អាវុធធុនធ្ងន់ កាំភ្លើងធំទំនើបទាំងអស់នេះដែលយើងបានស្នើសុំ ហើយបន្តសុំពីដៃគូរបស់យើង។ លោកបាននិយាយថា រុស្ស៊ីចង់បំផ្លាញទីក្រុងទាំងអស់នៅក្នុងតំបន់ Donbas។ គ្រប់ទីក្រុងទាំងអស់នេះមិនមែនជាការនិយាយបំផ្លើសនោះទេដូចជាទីក្រុង Volnovakha និង Mariupol។

ការបំផ្លាញទីក្រុងដែលធ្លាប់តែមានភាពរីករាយ ពេលនេះដានខ្មៅដោយភ្លើងឆេះ រណ្ដៅពីការផ្ទុះគ្រាប់ នេះគឺជាអ្វីៗទាំងអស់ដែលរុស្ស៊ីបានផ្តល់ដល់ប្រទេសជិតខាងរបស់ខ្លួនរហូតដល់ទ្វីបអឺរ៉ុប និងពិភពលោក។ លោក Zelenskyy និយាយថា លោកបានពិភាក្សាអំពីការផ្គត់ផ្គង់អាវុធជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Kyiv៕
អត្ថបទ៖ ប៊ុនថន