រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយកាលពីថ្ងៃសុក្រថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារលើអាកាសយានដ្ឋានយោធានៅទីក្រុង Dnipro និងបានបំផ្លាញឧបករណ៍អាកាសចរណ៍។

លោកបាននិយាយនៅក្នុងសន្និសីទប្រចាំថ្ងៃរបស់លោកថា រោងចក្រសម្រាប់ជួសជុលអាវុធ និងយុទ្ធោបករណ៍ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Kharkiv។ ក្រសួងការពារជាតិក៏បានបញ្ចេញវីដេអូដែលបង្ហាញ ពីគ្រឿងយុទ្ធោបករណ៍ដែនអាកាសគ្មានមនុស្សបើកបរ និងកាំភ្លើងធំនៅក្នុងសកម្មភាព អំឡុងពេលប្រតិបត្តិការសឹកពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន