មនុស្សវ័យចាស់នៅភ្នំពេញ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៥ បង្កើនអង់ទីគ័រកាន់តែខ្លាំង

2022/06/11 08:06:48 pm        638

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការវាយការលុកពីជំងឺកូវីដ-១៩ មនុស្សវ័យចាស់ រស់នៅរាជធានីភ្នំពេញ នាថ្ងៃទី ១១ខែមិថុនានេះ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៥ តាមការកំណត់របស់គ្រូពេទ្យ។

មនុស្សវ័យចាស់រស់នៅរាជធានីភ្នំពេញ មកចាក់វ៉ាក់សាំងក្នុងមន្ទីរពេទ្យបង្អែកច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១១ខែមិថុនានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពី​ចាក់វ៉ាក់សាំង​ដូសទី៥រួច សុខភាពធម្មតា ​មិនបង្ករផលបះពាល់ដល់សុខភាពនោះទេ។ ការចាក់វ៉ាក់សាំងពិតជាមានសារៈសំខាន់​ ព្រោះអាចទប់ទល់នឹងការវាយលុកពីជំងឺកូវីដ និង​មិនចង់ឲ្យប្រទេសកម្ពុជា​មានការរីករាលដាលជំងឺកូវីដដូចកាលឆ្នាំមុនពិបាករស់នៅណាស់។ លើសពីនេះ ពួកគាត់​បានអំពាវដល់ពលរដ្ឋសូមបន្តទៅទទួលការ​ចាក់​វ៉ាក់សាំងតាមវេនដែល​បាន​កំណត់ និងអគុណដល់រាជរដ្ឋាភិបាល ដែលស្វះស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃ។

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ​ជូនមន្រ្តីជួរមុខ ​និងក្រុមគោលដៅអាទិភាព ចាប់​ដំណើរការពីថ្ងៃទី០៩ ខែមិថុនាតទៅ ស្ថិតនៅតាំងសុខាភិបាលសាធារណៈ និងទីតាំងផ្សេងៗ​មួយចំនួនទៀត​ក្នុងសហគមន៍ ដែលការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន។

បច្ចុប្បន្នប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ចធម្មតា ជាមួយវត្តមានជំងឺកូវីដ-១៩​ ក្រោយពេល រាជ​រដ្ឋាភិបាលទទួល​បានជោគជ័យ​លើនយោបាយចាក់វ៉ាក់សាំងកូវីដ ស្រោចលើប្រជាពលរដ្ឋ​ចាប់​ពីដូស​មូលដ្ឋាន​រហូតដល់ដូសជំរុញ ​បានជាច្រើនលាននាក់៕

អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm