ភ្នំពេញ៖ បុរសម្នាក់ម្ចាស់រថយន្តតាក់ស៉ី កំពុងបើកបររថយន្តបណ្ដើរចុចទូរស័ព្ទបណ្ដើរ បានរ៉េចង្កូតបុកបង្កាន់ដៃស្ពាន តែសំណាងល្អមិនបណ្ដាលឲ្យរថយន្តធ្លាក់ចុះក្នុងទន្លេ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសព្រះមុន្នីវង្សចាស់ មូលដ្ឋានសង្កាត់ទន្លេបាសាក ខណ្ឌចំកាមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ជាអ្នករត់តាក់ស៉ី បានបើករថយន្តម៉ាកស៉ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1795ធ្វើដំណើរក្នុងទិសដៅពីច្បាអំពៅឡើងមកក្បាលថ្នល់ ខណៈឡើងស្ពានដល់ជាងពាក់កណ្ដាលស្ពាន ពែលកំពុងបើករថយន្ត នោះម្ចាស់បានចុចទូរស័ព្ទបណ្ដើរ ខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតរថយន្តបុកបង្កាន់ដៃស្ពានចង់ជ្រុលធ្លាក់ពីលើស្ពានចូលទន្លេ។
ក្រោយពេលកើតកម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តគមន៍និងជួយសម្រួលចរាចរណ៍ជៀសវាងបង្កការកក់ស្ទះចរាចរណ៍ផងដែរ៕អត្ថបទ៖ កុម្ភៈ



