រុស្ស៊ី៖ ប្រធានសភាសហព័ន្ធរុស្ស៊ីលោក Viacheslav Volodin គំរាមថា បើការលើកឡើងរបស់អតីតរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski ថា នឹងផ្ដល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែនគឺជាការពិតនោះ ជម្លោះនុយក្លេអ៊ែរពិតជានឹងអាចកម្ទេចទ្វីបអឺរ៉ុបបាន។
លោក Sikorski បង្កើតឲ្យមានជម្លោះនុយក្លេអ៊ែរនៅកណ្ដាលទ្វីបអឺរ៉ុប។ លោកមិនបានគិតពីអនាគតអ៊ុយក្រែន ហើយក៏មិនគិតដល់អនាគតប៉ូឡូញដែរ។ ក្នុងករណីការលើកឡើងរបស់លោកគឺជាការពិត ប្រទេសទាំងនេះនឹងជួបមហន្តរាយ ហើយសហភាពអឺរ៉ុបក៏ដូចគ្នា។ លោក Sikorski និងហេតុផលផ្សេងទៀតគឺជាមូលហេតុ ដែលអ៊ុយក្រែនមិនត្រឹមតែត្រូវបានដោះលែងពីមនោគមវិជ្ជាណាស៊ីប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្លាយជាប្រទេសគ្មានយោធាផងដែរ ដោយធានាថាជាប្រទេសគ្មានអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ៕
អត្ថបទ៖ សុខមាន