ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងបិទវគ្គ ជូនសិស្ស​សាលាភូមិន្ទ​រដ្ឋបាលជាង ២ពាន់នាក់

2022/06/13 10:14:33 am        780

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុចJoin Channel Telegram BTV News

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល និងបិទវគ្គ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីបន្ថែមថា កម្ពុជានៅតែមានភាពចាំបាច់ក្នុងការពារ និងអនុវត្តន៍វិធានការ ការពារ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទោះករណីឆ្លងថ្មីមានអត្រាកម្រិតសូន្យក៏ពិតមែន តែជំងឺនេះនៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ។

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងទើបតែអាចឈ្នះសមរភួមិកូវីដ-១៩ តែប៉ុណ្ណោះ តែយើងមិនទាន់អាចយកឈ្នះសង្គ្រាមកូវីដ-១៩នេះទាំងស្រុងនៅឡើយទេ ដែលទាមទារឱ្យយើងបន្តអនុវិធានការដែលមានស្រាប់ជាចាំបាច់។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងការកោតសរសើរដល់មន្ត្រីកម្ពុជា ដែលបានទទួលវគ្កបណ្តុះបណ្តាលជានិច្ចនិរន្ត ដែលជាដំណើរការលើក​កម្ពស់សមត្ថភាពមន្ត្រីឱ្យមានកម្រិតកាន់តែខ្ពស់ ដោយសម្តេចបានគូសបញ្ជាក់ថា «ការរីកចម្រើនទាំងឡាយ មិនអាចកាត់ផ្តាច់ចេញពីធនធានមនុស្សបានឡើយ»។

- សម្តចេតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាលបានផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​គ្រប់គ្រងជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖ ក្រសួងមហាផ្ទៃ ,ទីស្តីការគណៈរដ្ឋមន្ត្រី ចុងក្រោយ គឺក្រសួងមុខងារសាធារណៈ ដែលការផ្លាស់ប្តូរនេះ គឺដើម្បីដាក់ឱ្យចំគោលដៅ ធានាប្រសិទ្ធភាព​ខ្ពស់ នៃការបណ្តុះបណ្តាលដល់មន្ត្រីរាជការ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច ធ្លាប់ជាគ្រូឧទ្ទេសកិត្តិយស​សម្រាប់​សាលាភូមិន្ទរដ្ឋបាលនេះ ដែលសម្តេចក៏ធ្លាប់ទទួលបានប្រាក់ខែម្តងផងដែរ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់​សម្តេច​ជាគ្រូឧទ្ទេសកិត្តិយសនេះ គឺសម្តេចត្រូវមកបង្រៀនថ្ងៃបើកវគ្គ និងបិទវគ្គ នៃវគ្គបណ្តុះបណ្តាលនីមួយៗ។

 

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាវត្ថុចាំបាច់បំផុតនៅពេលនេះ សម្រាប់សង្គ្រោះប្រជាពលរដ្ឋ ពីជំងឺកាចសាហាវកូវីដ-១៩ ហើយសម្តេចក៏បានរំលឹក ពីគ្រាដ៏លំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍កុម្ភៈ ឆ្នាំ២០២១។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីសិទ្ធិរស់រានមានជីវិត ក្នុងពេលប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ដោយកម្ពុជាបានអនុវត្តន៍វិធានការនានា ដើម្បីសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋពីការស្លាប់ ដោយរង្គាលពីជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់បន្ថែមថា «មុននឹងនិយាយដល់សិទ្ធិផ្សេងៗទៀត គឺត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតជាមុនសិន»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាវ៉ាក់សាំងមនុស្សធម៌ សប្បុរសធម៌ ដែលប្រជាជនណាក៏ដោយ ,មាននិន្នាការនយោបាយអ្វីក៏ដោយ, មានជំនឿសាសនាណាក៏ដោយ សុទ្ធតែអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយស្មើភាព និងគ្មានការរើសអើង។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីដំណើរការដំបូង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកាលណោះមានការបំផុស បំពុលព័ត៌មាន និងសភាពការណ៍ពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះ។ ទោះជាបែបណាក៏ដោយ អ្នកដែលប្រឹងបំផុស បំពុលព័ត៌មានទាំងនោះ បាននាំគ្នាមកចាក់វ៉ាក់សាំង និងបណ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ទៅវិញ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងមានវ៉ាក់សាំងកូវីដ-១៩ហើយ បើគ្មានសិល្បៈ ក្នុងការចាក់វ៉ាក់សាំងទេ យើងក៏មិនអាចធ្វើឱ្យមានភាពស៊ាំសហគមន៍បានដែរ។ សម្តេចបញ្ជាក់ថា យុទ្ធសាស្ត្រ និងសិល្បៈចាក់វ៉ាក់សាំងកូវីដ-១៩របស់កម្ពុជា គឺចាក់ស្រោចនៅភ្នំពេញ និងខេត្តកណ្តាល តាមរបៀប«ផ្ការីក»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានប្រើអស់សមត្ថភាព កម្លាំងកាយចិត្ត និងលទ្ធភាព ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ-១៩។ សម្តេចបញ្ជាក់ថា បើយើងពឹងតែទៅលើ​ក្រសួងសុខាភិបាល តែម្នាក់ឯង យើងមិនអាចទ្រទ្រង់សភាពការណ៍នេះបានឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញដល់លោកជំទាវ​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំប្រទេសកម្ពុជា ឱ្យមើលឃើញពីភាពពិត នៃកម្ពុជា ដែលក្រុមម្ខាងកំពុងរត់ចោលស្រុក បានបំពុលយ៉ាងខ្លាំងពីភាពពិត នៃកម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាមានមានពីរ, កម្ពុជា១ គឺភាពពិតជាក់ស្តែង ដែលយើងទាំងអស់គ្នាបានឃើញ ហើយកម្ពុជាមួយទៀត គឺកម្ពុជាលើទំព័រសារព័ត៌មាន ដែលក្រុមម្ខាងកំពុងកំពុលយ៉ាងខ្លាំង។

- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ដល់បរទេសទាំងឡាយ មុននឹងជឿលើអត្ថបទចុះផ្សាយនានានៅបរទេសពីកម្ពុជា ដែលផ្តល់ដោយក្រុមម្ខាង សូមធ្វើការពិនិត្យពិចារណា និងវិនិច្ឆ័យឱ្យបានដិតដល់ មុននឹងសម្រេច ឬផ្តល់ទស្សនទានផ្សេងៗមកដល់កម្ពុជា។ កម្ពុជា បើកចំហសម្រាប់ការផ្តល់ព័ត៌មានពីភាពពិតជាក់ស្តែង នៃការកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា កម្ពុជាមិនខ្វះវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនទេ ហើយកម្ពុជាបន្ត និងបង្កើតដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ទោះជាតម្រូវការចាក់រហូតដល់ដូសទី២០ ក៏នៅតែមិនយកលុយដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីវិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់​អាវុធ​រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា​ក៏បាន​ត្រៀម​ទប់ទល់នឹងវិបត្តិនេះផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២២ តាមការសន្យា។ សម្តេចបញ្ជាក់ថាការឡើងនោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាងហោចណាស់បានចំនួន ១.៥០០.០០០ រៀលក្នុងមួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺធ្វើដំណើរតាមរបៀបផ្សេង ដោយអ្នកប្រើខែច្រើនឡើងកម្រិតណាមួយ, អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នកទាំងឡាយដែលរិះគន់រឿងប្រេងសាំង​ឡើងថ្លៃ​នៅកម្ពុជា ខណៈដែលតម្លៃប្រេងឥន្ធនៈនៅបារាំងមានតម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ, នៅអាមេរិកក៏មានតម្លៃកើនខ្ពស់ជាងនៅប្រទេសកម្ពុជាផងដែរ និយាយរួមតម្លៃប្រេងឥន្ធនៈនេះ​បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅ​ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តិទៅ​ដោយរលូន ត្រឹមត្រូវ តម្លាភាព និងទទួលបាន ការកោតសរសើរ​ពីអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងបក្សនយោយបាយនានា ដែលចូលរួមក្នុងដំណើរការបោះឆ្នោត។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាបានដំណើរបោះឆ្នោតជាទៀតទាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ សម្តេចបញ្ជាក់ថា បក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងដំណើររៀបចំការបោះឆ្នោតនីមួយៗ សុទ្ធតែដឹងពីដំណើរជាទៀតទាត់នេះ និងបានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង។

 

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) ដែលបានរៀបចំការបោះឆ្នោតបានយ៉ាងល្អ ទៀតទាត់ និងត្រឹមត្រូវ ហើយ​សម្តេចក៏បានថ្លែងអំណរគុណដល់ផ្នែកពាក់ព័ន្ធនានា ដែលបានចូលរួមក្នុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោតនៅកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមមួយក្តាប់តូចដែលនិយាយ និងចោទប្រកាន់​ពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តែបែរជា​ទទួលយកកៅអីដែលខ្លួនបានឈ្នះទៅវិញ។

- សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ក្រុមរិះគន់ទាំងឡាយដែលនិយាយថា ការស្បថជារឿងតូចតាច លេងសើច និងទាល់ច្រក ។ សម្តេចបញ្ជាក់ថា ការស្បថ ត្រូវបានធ្វើឡើងទូទាំងពិភពលោក រាប់ទាំងអាមេរិក និងអឺរ៉ុបផងដែរ ។ នៅកម្ពុជា បើមិនបាននស្បថ គឺមិនមានសុពលភាពនៅឡើយទេ ហើយការស្បថនេះ មិនមែនជារឿងតូចតាច ឬលេងសើចនោះដែរ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមទៀតថា ចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ជាដំណើរការដោយមិនប្រកាន់ពណ៌សំបុរ ជំនឿសាសា ឬនិន្នាការនយោបាយឡើយ។ សម្តេចបញ្ជាក់ថា «វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាវ៉ាក់សាំងគ្មានពណ៌សំបុរ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមប្រឆាំងមួយក្តាប់តូច ដែលនិយាយរិះគន់ថា មានការលួចបន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ តើនរណាជាអ្នកលួច? លួចដោយរបៀបយ៉ាងម៉េច? សូមធ្វើការពន្យល់ឱ្យដឹងផង។

- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់មន្ត្រី សូមប្រកាន់ខ្លួនជាមន្ត្រីរបស់រដ្ឋ ជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។ សម្តេចបញ្ជាក់ថា «បើមិនអាចដាក់គោលដៅ ដើម្បីបម្រើប្រជាពលរដ្ឋបាននោះទេ មិនគួរធ្វើជាមន្ត្រីឡើយ»។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមកុំឱ្យមានការប្រែធាតុ ពេលក្លាយខ្លួនជាមន្ត្រីរបស់រដ្ឋ បម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមកុំឱ្យមានវប្បធម៌ ប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ហើយនាំគ្នាលូកដៃចូលកិច្ចការនានារបស់មន្ត្រីឱ្យសោះ... »។

- សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសទស្សនវិស័យរបស់កម្ពុជា ដោយដាក់ចេញនូវ​នយោបាយ​គាំពារសង្គម និងសេដ្ឋកិច្ចឱ្យបានសម្រេច ដោយឆ្នាំ២០៣០ ក្លាយជាប្រទេស មានចំណូល​មធ្យម​កម្រិត​ខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

- សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ដល់មន្ត្រីមិនបានការទាំងឡាយទាំងពួង គឺតែងធ្វើរឿងចំនួនពីរ ដោយទី១ បន្ទោសមន្ត្រីថ្នាក់ក្រោម និងទី២ រាយការណ៍ទៅថ្នាក់លើ ដែលមន្ត្រីទាំងនោះ មិនអាចដឹកនាំស្ថាប័នឱ្យមានការរីកចម្រើន និងធ្វើឱ្យមាន​សុខុដុមនីយកម្ម​ផ្ទៃក្នុងបានឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមកញ្ចប់ថវិកាមួយចំនួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួមទាំងវិបត្តិចាស់ដោយសារកូវីដ-១៩ និងវិបត្តិសកលថ្មី ដែលបណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីទាំងឡាយ សូមធ្វើខ្លួនជា«មន្ត្រីគ្រាប់ល្ពៅ» សូមធ្វើខ្លួនជាមន្ត្រីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយធ្វើការស្មើភាពជាមួយមិត្តបរទេស និងឈរលើគោលការណ៍ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ សម្តេចបញ្ជាក់ថា «យើងធ្វើការ និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក តែយើងមិនធ្វើការដោយសម្អាងលើអត្ថបទសារព័ត៌មាននោះទេ»។

- សម្តេតេជោ ហ៊ុន សែន បានប្រកាសថា យើងមិនដែលអួតថាយើងធ្វើអ្វីល្អឥតខ្ចោះនោះឡើយ ដូច្នេះហើយបានជាយើងធ្វើការកែលម្អជាបន្តបន្ទាប់ តែមិត្តបរទេសក៏មិនត្រូវ​វាយតម្លៃ​ខុសពីសភាពការណ៍ និងភាពពិតជាក់ស្តែង នៃកម្ពុជានោះដែរ។

- សម្តេចតេជោ ហ៊ុន សែន ចោទជាសំនួរថា តើកម្ពុជាមិនអាចកសាង​កំពង់ផែសមុទ្រ ដើម្បីបំពេញតម្រូវលការប្រើប្រាស់របស់ខ្លួន? មិនអាចធ្វើទំនើបកម្មវិស័យកងទ័ពរបស់ខ្លួន ឬយ៉ាងណា? សូមធ្វើកាតផ្តល់យោបល់ដោយសេចក្តីថ្លៃថ្នូរ និងភាពទទួលខុសត្រូវចំពោះកម្ពុជា។

សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចប់នៅវេលាម៉ោង ១០ និង០៤នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am