សហព័ន្ធ​កីឡា​ស្នូកឃ័រ​រៀបចំ​ប្រកួត​មិត្តភាព ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​ត្រៀម​ការប្រកួត​អន្ដរជាតិ​

2022/06/13 05:45:39 pm        566

​​ស្នូកឃ័រ៖ សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជាបានរៀបចំ​ការប្រកួត​លក្ខណៈ​មិត្តភាព​រយៈពេល ២​ថ្ងៃកាលពី​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​លោក មួន ម៉ា​រ៉ា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការប្រកួត​នេះធ្វើឡើង​នៅ​ក្លិប​ Premium Snooker &Pool ​ដែល​ប្រកួត​លើ ២​វិញ្ញាសាគឺ​វិញ្ញាសា​ Pool ​និង​ស្នូកឃ័រ ដោយមាន​កីឡាករ​ជម្រើសជាតិ និង​កីឡាករ​ជើង​ខ្លាំង​មួយចំនួនបាន​ចូលរួម​ប្រកួត​លក្ខណៈ​ដកស្រង់​បច្ចេកទេស និង​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញទៅមក។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ការប្រកួត​មិត្តភាព​នេះគឺជា​ការចាប់ផ្ដើម​ថ្មី​មួយ​របស់​សហព័ន្ធ ដើម្បី​ឈានទៅ​ការប្រកួត​ធំៗដែល​សហព័ន្ធ​គ្រោង​នឹង​រៀបចំ​នាពេល​ឆាប់ៗ​ខាងមុខ។ លោក មួន ម៉ា​រ៉ា បាន​បង្ហើប​ថា បើ​គ្មាន​ការប្រែប្រួល​ទេ សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​ដ៏​ធំ​រយៈពេល ៣​ខែម្ដងដើម្បី​ពង្រឹង និង​ចម្រាញ់​កីឡាករ​មាន​សមត្ថភាព​ខ្ពស់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។ តាមរយៈ​នេះលោក​បាន​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ស្នូកឃ័រ​ទូទាំងប្រទេស​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​ទាំងអស់គ្នា ដើម្បី​រួម​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំក្រោយ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        306
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        380

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm