ក្រសួងសុខាភិបាល ប្រគល់សម្ភារៈអប់រំ និងការិយាល័យដល់ខេត្តគោលដៅទាំង៧ និងអង្គភាពអនុវត្តន៍គម្រោង

2022/06/13 07:20:48 pm        530

ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានប្រគល់សម្ភារៈអប់រំ និងការិយាល័យ ដល់ខេត្តគោលដៅទាំង៧ និងអង្គភាពអនុវត្តន៍គម្រោង របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

ខេត្តគោលដៅទាំង៧ រួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ កោះកុង និងកំពង់ឆ្នាំង។

ក្នុងនោះអង្គភាពអនុវត្តគម្រោង រួមមាន៖ DLID កម្មវិធីជាតិអាហារូបត្ថម្ភ នៃមជ្ឈមណ្ឌលជាតិ​គាំពារ​មាតា និងទារក, DLIG មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព, DLIH (PCA) ភ្នាក់ងារបញ្ជាក់​ចំណាយ​ក្រសួងសុខាភិបាល, DLIJ​ នាយកដ្ឋានផែនការថវិកា ​នៃក្រសួងសុខាភិបាល និងDLIE នាយកដ្ឋានការពារសុខភាព ​នៃក្រសួងសុខាភិបាល។

ក្នុងពិធីប្រគល់សម្ភារៈខាងលើនេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងអំណរគុណដល់​មន្រី្ត​សុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ និងការផ្តល់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ​ និងឈានដល់ការបើកដំណើរការប្រទេសឡើងវិញ ត្រឡប់ទៅរកប្រក្រតីភាពថ្មីឡើងវិញ។

ជាពិសេសស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រុមប្រឹក្សាជាតិ​គាំទ្រ​អាហារូបត្ថម្ភ​នៅកម្ពុជា​ យើងនិងបន្តសហការគ្នាជាមួយ និងអាជ្ញាធរមូលដ្ឋាន គណៈកម្មការ ជនស្ម័គ្រចិត្ត​នៅតាមមូលដ្ឋានក្រោមការចង្អុលបង្ហាញពីឯកឧត្តម​ អភិបាលខេត្ត ជាពិសេស​គឺក្រសួង​សុខាភិបាលផ្ទាល់។ ដូច្នេះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត សង្ឃឹម និងជឿជាក់ថា ​នឹងបន្តការងារនេះតទៅទៀត។

ជាក់ស្តែងនាថ្ងៃនេះ តាមរយៈគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រសួងសុខាភិបាល បានធ្វើការបញ្ជា​ទិញនូវសម្ភារៈមួយចំនួនក្រោមមជ្ឈមណ្ឌលជាតិគាំពារមាតា ​និងទារក ​ដែលជាសហការីផ្ទាល់ ក្នុងការគ្រប់គ្រងកម្មវីធីនេះ ហើយយើងក៏បានផ្តល់ជូននូវសម្ភារៈមួយចំនួនផងដែរ។

ជាចុងក្រោយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា កម្មវិធីគាំពារមាតា ​និងទារក គឺជាកម្មវិធីអាទិភាពចម្បងបំផុតសម្រាប់​ គោលនយោបាយ​ និងយុទ្ធសាស្រ្តសុខាភិបាលជាតិ ក្នុងមុំមួយ​នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត ក៏សូមគោរពថ្លែងអំណរគុណនូវ​ភាព​ដឹកនាំ​ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់មន្រី្តសុខាភិបាល ​ព្រមទាំងប្រសិទ្ធនាមគ្រូពេទ្យ គឺជា«កងទ័ពអាវ ស ជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ជាមួយនឹងការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩នេះ គ្រូពេទ្យរបស់យើងក៏មិនភ្លេច​នូវការផ្តល់សេវាសុខាភិបាល​មូលដ្ឋាន​ដល់​ការ​គាំពារ​សុខភាពមាតា​ និងទារកប្រកបដោយ​សុវត្ថិភាព៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm