NATO៖ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យថា សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមានបំណងពង្រឹងជំហរអ៊ុយក្រែននៅតុចរចា ប៉ុន្តែបានបន្ថែមថា កិច្ចព្រមព្រៀងណាមួយត្រូវតែមានការសម្របសម្រួល រួមទាំងការសម្រេចចិត្តកាត់ទឹកដីឲ្យរុស្ស៊ី។

លោក Stoltenberg បាននិយាយនៅឯវេទិកាពិភាក្សានៅវិមាន Kultaranta ក្នុងប្រទេសហ្វាំងឡង់ ក្រោយជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto។ ខណៈដែលប្រមុខសម្ព័ន្ធយោធាណាតូនិយាយថា លោកខាងលិចមានបំណងលះបង់ដើម្បីពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន ក្រុង Kiev នឹងត្រូវតែធ្វើសម្បទានទឹកដីមួយចំនួនឲ្យទៅក្រុង Moscow ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ននេះ។ លោកថា សន្តិភាពអាចកើតមានបាន។ សំណួរតែមួយគត់គឺថា តើអ្នកហ៊ានលះបង់ច្រើនប៉ុណ្ណាដើម្បីប្ដូរយកសន្តិភាព? តែត្រូវចំណាយទឹកដីច្រើនប៉ុណ្ណា តើឯករាជ្យច្រើនប៉ុណ្ណា តើអធិបតេយ្យភាពច្រើនកម្រិតណា តើអ្នកមានឆន្ទៈលះបង់ដើម្បីសន្តិភាពឬទេ៕
អត្ថបទ៖ សុខមាន