គ.ជ.ប ចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត

2022/06/13 07:54:50 pm        704

ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមដំណើរការផ្ទៀងផ្ទាត់សន្លឹកឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បន្ទាប់​ពី​លទ្ធផល​បឋម និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្នជាសាធារណៈ តាម​បណ្តា​គណៈកម្មការ​ឃុំ-សង្កាត់រៀបចំការបោះឆ្នោត​ នៅ​ទូទាំង​ប្រទេស ​បាន​បញ្ចប់ គ.ជ.ប កំពុង​ឈាន​ដល់ដំណាក់​កាល​ធ្វើការផ្ទៀងផ្ទាត់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋក្នុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ឯកឧត្តម បន្តថា គ.ជ.ប បានរៀបចំក្រុមការងារចំនួន៥ក្រុម ដើម្បីប្រមូលលទ្ធផលការបោះឆ្នោត ក្នុង​ការ​ផ្ទៀងផ្ទាត់សន្លឹកឆ្នោតនីមួយៗ ​សំដៅធានាអំពីភាពត្រឹមត្រូវ ក៏ដូចជាការរាប់សន្លឹកឆ្នោត​កាល​ពី​កន្លងទៅ។

ឯកឧត្តម ហង្ស ពុទ្ធា អះអាងថា ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតត្រូវបានអនុញ្ញាតឲ្យតាមដានទាំង​តំណាង​គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។

ដោយឡែក លោក សាខុន ប៉ូរិន តំណាង​សហព័ន្ធនិស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យកម្ពុជា លើកឡើងថា ការចំហររបស់ គ.ជ.ប ជុំវិញការផ្ទៀងផ្ទាត់សន្លឹកឆ្នោត​ឆ្លុះបញ្ចាំង​ថា គ.ជ.ប បាន​អនុវត្តត្រឹមត្រូវទៅតាមច្បាប់របស់ខ្លួន។

គួរបញ្ជាក់ថា ​ការផ្ទៀងផ្ទាត់សន្លឹកឆ្នោត មានរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ​ខណៈគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតតាមបណ្តារាជធានី-ខេត្តកំពុង​បន្តដោះស្រាយបណ្តឹងជាបន្តបន្ទាប់។

សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥នេះ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋសរុបជាង ៩លាននាក់ មាន​ប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិ​ទី៥។​ ក្រៅពីការរៀបចំរបស់ ​គ.ជ.ប ​ដោយ​ស្របតាមនីតិវិធី ​និង​តម្លាភាព​ការបោះឆ្នោតឃុំ-សង្កាត់នេះ ​ក៏មានការចូលរួម​សង្កេតការណ៍​ដោយ​បណ្តាស្ថាប័ន អង្គការ ​សហគមន៍ចំនួន៧២ និង​សហគមន៍អន្តរជាតិចំនួន១៩​ ព្រមទាំង​មានភ្ញៀវពិសេស​ចំនួន ៥ស្ថាប័នផងដែរ ក្នុង​នោះ​មាន​ស្ថានទូតជប៉ុន​ អូស្រ្តាលី​ និងរុស្ស៉ីជាដើម ​ខណៈអ្នក​សង្កេត​ការណ៍​ដែល គ.ជ.ប អនុញ្ញាត​ចូលរួម​សរុបចំនួនជាង ៧ម៉ឺននាក់៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm